មាគ៌ាពិតនៃព្រះទៅកាន់ភាពជោគជ័យគំរូ

God’s Path to Success

ថ្ងៃទី 3 ក្នុងចំណោម 3 ថ្ងៃ

គ្មាននរណាម្នាក់ខំប្រឹងប្រែងណាស់ ដើម្បីឱ្យខ្លួនត្រូវបរាជ័យឡើយ។ ហើយក្នុងខណៈពេលថា យើងមិនអាចវិលត្រឡប់បកក្រោយវិញបាន និងពុំអាចកែកំហុសខុសឆ្គងនៃអតីតកាលរបស់យើងបានទេ នោះយើងនៅតែមានជម្រើសឱ្យក្លាយទៅជាអ្នកមានភាពជោគជ័យ ចាប់ពីពេលនេះតទៅបាន។ យើងអាចចាប់ផ្ដើម ឬបន្តធ្វើដំណើរ ដោយបំពេញតាមគោលដៅជីវិត ដែលព្រះមានសម្រាប់យើង។

ព្រះជាម្ចាស់ប្រទានដល់យើងនូវអាថ៌កំបាំងនៃការរស់នៅក្នុងជីវិតដ៏ជោគជ័យ តាមអត្ថបទគម្ពីរ ទំនុកតម្កើង ២៥៖១៤។ ការស្គាល់ពីសម្ពន្ធមេត្រីនៃព្រះ នោះគឺជាការស្គាល់ពីក្ដីសប្បុរសនិងព្រះពររបស់ព្រះអង្គ។  សម្ពន្ធមេត្រីរបស់ព្រះអង្គ នោះផ្សាភ្ជាប់ទៅនឹងការឃុំគ្រងរបស់ព្រះអង្គ។ ចូរតម្រឹមរូបខ្លួនអ្នកក្រោមការគ្រប់គ្រងនៃព្រះ សម្រាប់ជីវិតរបស់អ្នក នោះអ្នកនឹងទទួលបានភាពជោគជ័យខាងឯវិញ្ញាណ។ 

ប៉ុន្តែខគម្ពីរនេះមានភ្ជាប់មកនូវលក្ខខណ្ឌ៖ អ្នកអាចមកស្គាល់ពីសម្ពន្ធមេត្រីព្រះបាន ដោយការគោរពកោតខ្លាចព្រះ តែប៉ុណ្ណោះ។ នេះជាស្ថានភាពអនុវត្ត តាមដំណើរហេតុនឹងផល ដើម្បីឱ្យអ្នកអាចទទួលបាននូវភាពជោគជ័យខាងវិញ្ញាណ។ វាថ្លែងអំពីការប្រតិបត្តិតាម ដោយយោងទៅលើការលើកតម្កើងនិងការថ្វាយការគោរព ដែលអ្នកបង្ហាញទៅចំពោះព្រះ និងព្រះបន្ទូលរបស់ព្រះអង្គ។ ការនេះនឹងប៉ះពាល់ដោយផ្ទាល់ទៅលើកម្រិតនៃភាពជោគជ័យខាងឯវិញ្ញាណរបស់អ្នក។ អ្នកមិនអាចទៅបង្ខូចព្រះនាមព្រះតាមការសម្រេចចិត្តរបស់អ្នក រួចហើយរំពឹងថានឹងទទួលបានសមិទ្ធផលក្នុងកម្រិតណាមួយ នៃភាពជោគជ័យក្នុងនគរព្រះបានទេ។ ភាពជោគជ័យគឺចាប់ផ្ដើមដោយការគោរពនិងការស្ដាប់បង្គាប់។

តើមានផ្នែកណាខ្លះនៃជីវិតរបស់អ្នក ដែលអ្នកពុំបានបង្ហាញពីការគោរពកោតខ្លាចត្រឹមត្រូវចំពោះព្រះ?

តើការមានសម្ពន្ធមេត្រីជាមួយនឹងព្រះ នោះមានន័យយ៉ាងដូចម្ដេច?


យើងខ្ញុំសង្ឃឹមថាមេរៀនទាំងនេះជួយលើកទឹកចិត្តដល់អ្នក។ ស្វែងយល់បន្ថែមពី លោកគ្រូ ថូនី អេវិន និងការក្រោកឡើងនៃបុរសសម្រាប់នគរព្រះ តាមតំណភ្ជាប់ ត្រង់នេះ 

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

God’s Path to Success

មនុស្សគ្រប់រូបកំពុងតែស្វែងរកភាពជោគជ័យ ប៉ុន្តែមានមនុស្សជាច្រើនកំពុងតែរុករកវាមិនឃើញ ដោយសារតែអ្វីៗដែលពួកគេកំពុងតែដេញតាម នោះគឺជាការយល់ខុស ដោយមិនដឹងថាការរស់នៅក្នុងជីវិតជោគជ័យ នោះមានន័យយ៉ាងណា។ ដើម្បីឱ្យស្វែងរកឃើញនូវភាពជោគជ័យដ៏ពិតប្រាកដ នោះអ្នកត្រូវតែផ្ដោតចិត្តគំនិតនិងភ្នែករបស់អ្នក ទៅលើអត្ថន័យដែលព្រះឱ្យសម្រាប់ភាពជោគជ័យនោះវិញ។ សូមអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនិងពីរបៀបទៅរកឱ្យឃើញនគរព្រះដ៏ពិត និងមាគ៌ានៃភាពជោគជ័យដ៏ពិត ទៅដល់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/