មាគ៌ាពិតនៃព្រះទៅកាន់ភាពជោគជ័យគំរូ
![God’s Path to Success](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F25461%2F1280x720.jpg&w=3840&q=75)
មានមនុស្សជាច្រើនគេពុំបានឃើញពីនិម្មិត ថាភាពជោគជ័យ នោះមានន័យយ៉ាងណាឱ្យពិតប្រាកដនោះទេ។ ពួកគេស្វែងរកមើលកាំជ្រួច ការកម្សាន្តឥតន័យ និងការអបអរដូចក្នុងកីឡដ្ឋានមួយយ៉ាងកងរំពង។ ផលិតកម្មកម្សាន្តអារម្មណ៍ និងបណ្ដាញសង្គមជាច្រើន រួមទាំងប៉ុស្តិ៍កីឡា បានបង្កើតទស្សនៈមិនពិតប្រាកដមួយ ឱ្យមនុស្សយល់ឃើញថាមនុស្សជោគជ័យម្នាក់ នោះមានរូបលក្ខណៈបែបណា។ ជាអកុសល ការរំពឹងទុកមិនពិតនេះ ជារឿយៗ បាននាំឱ្យយើងភ្លេចបាត់នូវអ្វីដែលជាភាពជោគជ័យពិតប្រាកដ នៅពេលដែលយើងដើរឆ្លងកាត់ក្នុងជីវិតនេះ។ ឬក៏វានាំឱ្យយើងបាត់បង់នូវអំណររីករាយទៅក្នុងភាពជោគជ័យដែលយើងសម្រេចនិងទទួលបាន។ ដោយហេតុថាយើងពុំបានដឹងពីភាពជោគជ័យពិត នោះយើងបែរទៅជាជាប់ប្រឡូកនឹងរឿងថ្មីៗ ក្ដៅគគុប ដែលគ្រប់គ្នាប៉ងប្រាថ្នា។ ពីមួយរឿងទៅមួយរឿងដែលមិនចេះចប់។ យើងជាប់ទៅក្នុងកាំកង់នៃការរត់ដេញតាម គឺដូចកណ្ដុររត់ប្រណាំង នៅក្នុងរង្វង់កង់អញ្ចឹង។
ដោយសារតែយើងរស់នៅក្នុងពិភពលោកដែលបាក់បែក ជាប់ស្នាមដានប្រឡាក់នៃបាប ហើយទទួលរងពីឥទ្ធិពលរបស់វា នោះមានរឿងហេតុចម្បងនៃភាពជោគជ័យក្នុងជីវិតរបស់យើងជាច្រើន ដែលមើលទៅហាក់បីដូចជាផ្អែមផងនិងជូរចត់ផង ក្រោយពេលយើងបានហែលឆ្លងកាត់វាផុតបាត់ទៅ។ លុះត្រាតែយើងយល់ពីធម្មជាតិនៃភាពជោគជ័យខាងវិញ្ញាណ នោះយើងអាចជាប់ប្រឡូកទៅក្នុងដំណើររុកស្វែងរកមិនចេះចប់មិនចេះហើយ សម្រាប់អ្វីមួយ ដែលព្រះបានផ្ដល់ឱ្យយើងរួចស្រេចទៅហើយ។ ដោយមិនមានការយល់ដឹងច្បាស់លាស់អំពីភាពជោគជ័យក្នុងនគរព្រះ នោះយើងនឹងមិនដឹងពីរបៀបនៃការដាក់ទុនចំពោះពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិរបស់យើង នោះឡើយ។ អ្វីៗក៏ដោយដែលអ្នកបានសាបព្រោះ វានឹងកំណត់ចំពោះអ្វីៗដែលអ្នកនឹងច្រូតបានមកជាផល។ ប៉ុន្តែ មារសាតាំង វាតែងតែនាំយើងឱ្យទៅសាបព្រោះលើអ្វីៗដែលខុស ដោយសារតែយើងយល់ច្រឡំ និងមិនដឹងថាភាពជោគជ័យដ៏ពិត ឥតក្លែងក្លាយ ក្នុងជីវិត នោះមានរូបលក្ខណៈបែបណា។
តើមានរឿង ឬនិម្មិតធំៗ បីណាខ្លះ ដែលអ្នកបានសាបព្រោះ នៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ?
តើអ្នកបានទទួលលទ្ធផលអ្វីខ្លះ ហើយតើវាដើរស្របទៅនឹងគម្រោងផែនការនៃនគរព្រះដែរឬទេ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![God’s Path to Success](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F25461%2F1280x720.jpg&w=3840&q=75)
មនុស្សគ្រប់រូបកំពុងតែស្វែងរកភាពជោគជ័យ ប៉ុន្តែមានមនុស្សជាច្រើនកំពុងតែរុករកវាមិនឃើញ ដោយសារតែអ្វីៗដែលពួកគេកំពុងតែដេញតាម នោះគឺជាការយល់ខុស ដោយមិនដឹងថាការរស់នៅក្នុងជីវិតជោគជ័យ នោះមានន័យយ៉ាងណា។ ដើម្បីឱ្យស្វែងរកឃើញនូវភាពជោគជ័យដ៏ពិតប្រាកដ នោះអ្នកត្រូវតែផ្ដោតចិត្តគំនិតនិងភ្នែករបស់អ្នក ទៅលើអត្ថន័យដែលព្រះឱ្យសម្រាប់ភាពជោគជ័យនោះវិញ។ សូមអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនិងពីរបៀបទៅរកឱ្យឃើញនគរព្រះដ៏ពិត និងមាគ៌ានៃភាពជោគជ័យដ៏ពិត ទៅដល់អ្នក។
More