វិលបកក្រោយពីវិបត្តិនៃអារម្មណ៍គំរូ
មានបន្ទាយមួយក្នុងចំណោមបន្ទាយនៃអារម្មណ៍សំខាន់ៗ ដែលមនុស្សភាគច្រើនកំពុងតទល់នាសព្វថ្ងៃនេះ។ នោះគឺជាអារម្មណ៍នៃការពឹងផ្អែកលើគេ។ មាននូវសេចក្ដីចែងមួយចំនួន ដែលលាតត្រដាងពីបន្ទាយនេះ ហើយវាមានលក្ខណៈហួសពីទំនាក់ទំនងទៅទៀត—នោះគឺជា លក្ខខណ្ឌនៃការប្រព្រឹត្ដ ដែលមនុស្សធ្វើទៅ ដើម្បីទទួលបានការចូលចិត្ដពីសំណាក់អ្នកដទៃ ដូចមាននៅលើប្រព័ន្ធបណ្ដាញសង្គម។ ប៉ុន្តែ បើឱ្យយើងអាចយល់កាន់តែច្បាស់ជាងនេះ នោះចូរឱ្យយើងមើលទៅកាន់ការពឹងផ្អែកលើគេនេះ។
ការពឹងផ្អែកលើគេ គឺជាយន្ដការដោះស្រាយ (ជាទម្រង់មួយនៃបន្ទាយអារម្មណ៍) ដែលផ្ដល់សមត្ថភាពឱ្យមនុស្សចេះទប់ទល់—ទោះបីជាខុសឆ្គងក្ដី—នៅពេលនរណាម្នាក់ មិនដឹងថាត្រូវបញ្ចេញអារម្មណ៍យ៉ាងម៉េច។ ប្រហែលជាម្នាក់នោះ ខ្វះអារម្មណ៍ សម្រាប់ការឱ្យតម្លៃលើខ្លួនឯង និងភាពជឿជាក់លើខ្លួនឯង ឬមានអារម្មណ៍ប៉ះទង្គិចខ្លាំង ដោយភាពរើសអើង។ ថ្វីបើយ៉ាងនេះក្ដី ការពឹងផ្អែកលើគេ ជាធម្មតាមានជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់មនុស្ស ដើម្បីឱ្យគេជួយជួសជុសទៅលើអ្វីដែលបានបាក់បែក។ ខ្ញុំហៅទង្វើនេះថា ជាបន្ទាយពឹងអាងលើមនុស្ស។
ព្រះជាម្ចាស់គឺជាអង្គតែមួយគត់ ដែលអាចមានអំណាចចេស្ដា និងសមត្ថភាពក្នុងការបំពេញនូវតម្រូវការរបស់យើង។ បញ្ហាកើតមានឡើងចំពោះខ្លួន ដោយព្រោះតែយើងប្រឹងតែទៅរកអ្នកដទៃ មុននឹងរូបយើងបែរទៅរកព្រះជាមុនសិន។ នៅក្នុងព្រះបន្ទូលទាំងមូលរបស់ព្រះ យើងអាចអានបានថា ព្រះជាម្ចាស់ប្រើប្រាស់ប្រជារាស្រ្ដរបស់ព្រះអង្គ ដើម្បីប៉ះពាល់ដល់ជីវិតរបស់មនុស្សផងទាំងពួង។ តែទោះជាយ៉ាងនេះក្ដី យើងមិនដែលអានឃើញថាព្រះជាម្ចាស់សព្វព្រះទ័យអនុញ្ញាតឱ្យមនុស្សនិងរបស់អ្វីមួយ ក្លាយទៅជាវត្ថុជំនួសព្រះអង្គនោះឡើយ។ តាមពិតទៅ គឺវាផ្ទុយស្រឡះ។ យើងបានបង្កើតនូវអារម្មណ៍ ដែលប្រៀបដូចជារូបព្រះក្លែងក្លាយ ដែលយើងបានថ្វាយបង្គំ។ សូម្បីតែភាពញៀនចំពោះប្រព័ន្ធបណ្ដាញសង្គម នោះក៏អាចនាំឱ្យយើងធ្លាក់ខ្លួនទៅក្នុង ការយកអារម្មណ៍ ធ្វើជាព្រះ បាននោះដែរ។
មានបន្ទាត់មួយរវាងការចូលចិត្ដមានទំនាក់ទំនង ឬបានផលប្រយោជន៍ពីទំនាក់ទំនងលើប្រព័ន្ធបណ្ដាញសង្គម នឹងការប្រគល់អំណាចទៅឱ្យទំនាក់ទំនងបែបផ្លូវអារម្មណ៍ ឬទង្វើនៃការប្រៀបធៀបគ្នា។ មនុស្សនៅជុំវិញហើយនិងទំនាក់ទំនង គឺជាអំណោយទាន ដែលយើងគួរតែទទួលយកដោយភាពរីករាយ។ ប៉ុន្តែ យើងក៏ត្រូវប្រុងប្រយ័ត្ន ដោយមិនអនុញ្ញាតឱ្យអារម្មណ៍របស់យើង ត្រឡប់ទៅជាបន្ទាយនៃការបាក់ទឹកចិត្ដ ភាពឯកោ ចិត្ដច្រណែនឈ្នានីស ចិត្ដសង្ស័យ ឬភាពភ័យខ្លាច នោះឡើយ។
អ្នកត្រូវតែរំឭកចំពោះខ្លួនឯងថា នៅក្នុងព្រះគ្រីស្ទ អ្នកមាននូវរាល់គ្រប់អ្វីៗទាំងអស់ ដែលអ្នកត្រូវការ។ អ្នកមិនចាំបាច់លាតត្រដាងដួងចិត្ដរបស់អ្នកសម្រាប់អ្វីមួយ ពីមនុស្សដទៃផ្សេងទៀត ដើម្បីឱ្យអ្នកបានទទួលនូវភាពពេញលេញនោះទេ។
តើមានអ្វីមួយ ឬនរណាម្នាក់ ដែលអ្នកកំពុងតែពឹងផ្អែក ដើម្បីឱ្យអ្នកមានអារម្មណ៍ថាខ្លួនមានតម្លៃដែរឬទេ?
យើងខ្ញុំសង្ឃឹមថា គម្រោងអាននេះ បានជួយលើកទឹកចិត្ដដល់អ្នក។ សម្រាប់ព័ត៌មានបន្ថែម អំពីព័ន្ធកិច្ចនេះ សូមចុច នៅទីនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅពេលណាដែលជីវិតរបស់អ្នកមិនដើរស្របតាមព្រះបន្ទូលនៃព្រះ នោះអ្នកនឹងទទួលរងនូវលទ្ធផលដ៏ឈឺចាប់ សឹងតែជៀសមិនផុត។ នៅពេលដែលអារម្មណ៍របស់អ្នក វាខុសប្រក្រតី ហើយវាចាប់ផ្ដើមកំណត់ពីសុខភាពរបស់អ្នក នោះអ្នកប្រហែលជាអាចរកឃើញថា អ្នកបានចាក់សោខ្លួនឯង នៅក្នុងគុកដែលខ្លួនអ្នកផ្ទាល់ជាអ្នកបង្កើត ដែលគុកនោះ ពិតជាពិបាកឱ្យអ្នកគេចរួចខ្លួនមែន។ អ្នកត្រូវការស្វែងរកលំនឹងដែលត្រឹមត្រូវ ហើយរៀនពីរបៀបទុកចិត្ដលើព្រះជាម្ចាស់។ សូមអនុញ្ញាតឱ្យ លោក ថូនី អេវិន (Tony Evans) បង្ហាញពីផ្លូវ ដែលនាំឱ្យអ្នកមានសេរីភាពនៅក្នុងអារម្មណ៍ អញ្ចឹង។
More