តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?គំរូ
តើខ្ញុំអាចធ្វើអ្វីបាន នៅពេលដែលខ្ញុំកំពុងរងការល្បួង?
ចូរយកការនោះទៅឯព្រះជាម្ចាស់—ឥឡូវនេះ
នៅពេលណាដែលអ្នករងការល្បួង ចូរចងចាំពីសេចក្ដីសន្យានេះ៖ «គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន» (១ កូរិនថូស ១០៖១៣)។
ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យមានការល្បួងណា ដែលព្រះអង្គមិនប្រទានកម្លាំង ឱ្យយើងយកឈ្នះវាបាននោះឡើយ។ បើតាមការនិយាយ សាតាំងនឹងមិនចំណាយពេលវេលាឥតប្រយោជន៍ ជាមួយនឹងការល្បួង ដែលវាដឹងថាយើងអាចយកឈ្នះលើវាដោយកម្លាំងផ្ទាល់ខ្លួនរបស់យើងនោះឡើយ។
ហេតុដូច្នេះហើយ រាល់ពេលណាដែលអ្នករងការល្បួង ចូរដឹងថាអ្នកមិនអាចយកឈ្នះលើការតយុទ្ធនេះ ដោយគ្មានជំនួយពីព្រះជាម្ចាស់បានទេ។
ចូរអភិវឌ្ឍលើភាពរហ័សរហួន ដែលអ្នកចេះថ្វាយរាល់គ្រប់សេចក្ដីល្បួងទៅដល់ព្រះវរបិតា ពេលវាលេចមកភ្លាមៗ។
ចូរទូលសូមព្រះអង្គសម្រាប់អំណាចចេស្ដារបស់ទ្រង់។
ចូរថ្វាយនិងទុកវានៅលើព្រះហស្ដរបស់ព្រះអង្គចុះ។
ចូរយកវាទៅដល់ព្រះជាម្ចាស់—ឥឡូវនេះ។
ចូរគិតពិចារណាលើលទ្ធផលរបស់វា
គិតមើលថាមានអ្វីកើតឡើងប្រសិនបើអ្នកមិនព្រមធ្វើដូច្នោះ?
អំពើបាបអាថ៍កំបាំងរបស់យើង នឹងត្រូវវិនិច្ឆ័យដោយព្រះជាម្ចាស់៖ «ព្រះនឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី» (សាស្ដា ១២៖១៤)។
ព្រះយេស៊ូវបានដាស់តឿនដល់យើងថា៖ «គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀមដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ។ ដូច្នេះ គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្តីអ្វីដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀកនៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ» (លូកា ១២៖២-៣)។
ពាក្យសម្ដីរបស់យើងនឹងត្រូវវិនិច្ឆ័យ៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ» (ម៉ាថាយ ១២៖៣៦-៣៧)។
បន្ទាប់ពីបានរាយរាប់ពីបញ្ជីនៃបាបដែលមិនបានសារភាពទាំងប៉ុន្មាន នោះ លោក ពេត្រុស ប្រកាសថាអស់អ្នកដែលប្រព្រឹត្ដទង្វើអស់ទាំងនោះនឹង "ត្រូវឆ្លើយរៀបរាប់ចំពោះព្រះវិញ ដែលព្រះអង្គប្រុងប្រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់» (១ ពេត្រុស ៤៖៥)។
តើនឹងមានរឿងអ្វីកើតឡើងចំពោះរូបពួកគេ?
«នោះកិច្ចការដែលម្នាក់ៗធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះ ព្រោះការនោះនឹងសម្ដែងឲ្យដឹងដោយសារភ្លើង ហើយភ្លើងនោះនឹងល្បងមើលពីប្រភេទនៃកិច្ចការដែលម្នាក់ៗបានធ្វើ... បើកិច្ចការនោះត្រូវឆេះ អ្នកនោះនឹងត្រូវខាត តែខ្លួនអ្នកនោះនឹងបានរួចជីវិត ប៉ុន្តែ នឹងរួចដូចជាឆ្លងកាត់ភ្លើង» (១ កូរិនថូស ៣៖១៣,១៥)។
មនុស្សគ្មានព្រះ បាបដែលមិនសារភាព ចិត្តគំនិត ឬពាក្យសម្ដី វានឹងបើកសម្ដែងឱ្យឃើញនៅថ្ងៃជំនុំជម្រះ ហើយវានឹងត្រូវដុតចោលទាំងអស់។ ដោយសារតែស្ថានសួគ៌គឺល្អឥតខ្ចោះ ហើយសេចក្ដីអស់ទាំងនោះ វាមិនអាចចូលទៅក្នុងទីនោះបានឡើយ—វាត្រូវតែដុតនិងបំផ្លាញចោល។
បាបត្រូវកម្ចាត់ចោល ហើយរង្វាន់នឹងត្រូវបាត់បង់។
នៅពេលណាដែលអ្នករងការល្បួង ហើយមានអារម្មណ៍ ថាមានអ្វីមួយដាស់ចិត្តឱ្យនិយាយទៅរកព្រះជាម្ចាស់ ចូរកុំរត់ចេញពីវត្តមាននៃព្រះអី។
នៅក្នុងវិនាទីនៃសេចក្ដីត្រូវការនោះ ចូរអ្នករត់ ទៅរក ព្រះអង្គ។
អំពីគម្រោងអាននេះ
តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ»។ តើឱ្យយើងអាចបញ្ឈប់បាប ដើម្បីកុំឱ្យវាមកបញ្ឈប់ជីវិតខាងឯវិញ្ញាណរបស់យើង បានដោយរបៀបណា? តើវាអាចទៅរួចដែរឬទេ? តោះ ចូរយើងមកពិភាក្សាពីអំពើបាប ពីសេចក្ដីល្បួង ពីអារក្សសាតាំង និងពីក្ដីស្រឡាញ់នៃព្រះជាម្ចាស់ (អរគុណព្រះដែលយើងមិនជជែកតែពីរឿងអាប់អួ)។
More