តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?គំរូ
តើពិតជាមានសន្តនិករមួយ ដែលមានឈ្មោះថាសាតាំង ដែរឬយ៉ាងណា?
ដើម្បីពិភាក្សាពីបាប នោះយើងត្រូវពិភាក្សាពីសាតាំង។ វាពិបាកឱ្យយើងបដិសេធពីកិច្ចការរបស់វាណាស់៖ មានដួងចិត្តឈឺចាប់ មានគ្រួសារបាក់បែក មានការរំលោភបំពាន មានជំងឺ និងមានទង្វើប្រាសចាកសីលធម៌ជាច្រើន។ បញ្ជីវាមានវែង ហើយគួរឱ្យសោកសង្រេងណាស់។
សាតាំងពិតជាមាន ហើយ វាក៏បានបរាជ័យហើយដែរ។ វាចង់ឱ្យអ្នកជឿថា ការទាំងពីរខាងលើ មិនពិតទេ។ ប៉ុន្តែការជ្រើសរើសជឿ ឬមិនជឿស្រេចលើអ្នក។ ខ្ញុំសូមអធិស្ឋានថាវេលាសិក្សាស្មឹងស្មាធិ៍នេះ នឹងបង្ហាញពីសេចក្ដីពិតនៃព្រះដល់រូបអ្នក។
សាតាំងវាមានពិតមែន
សាតាំងវាមានឈ្មោះច្រើនគួរសម តាមអ្វីអត្ថបទគម្ពីរបានចែង។ ឈ្មោះពីរដែលយើងស្គាល់ជាក់ នោះមានដូចជា "សាតាំង" និង "មារកំណាច"។ ពាក្យមុនគេនោះ មានន័យថា "អ្នកចោទប្រកាន់" ហើយក្នុងអត្ថបទគម្ពីរយើងរកឃើញដល់ទៅ ៣៤ ដង—ក្នុងឃ្លាថា វាជាអ្នកចោទប្រកាន់និងបំពានយើង។ ពាក្យ មារកំណាច បានរកឃើញដល់ទៅ ៣៦ ដង នៅក្នុងកណ្ឌគម្ពីរសញ្ញាថ្មី ហើយវាមានន័យចំៗថាជា "អ្នកបង្ខូចបង្កាច់"។
សាតាំង ក៏ធ្លាប់មានគេស្គាល់វាថាជា "ពស់បុរាណ" ជា "នាគ" និងជា "មារអាក្រក់"។ សេចក្ដីពណ៌នារបស់ព្រះយេស៊ូវ អំពីកិច្ចការរបស់សាតាំង នៅក្នុងគម្ពីរ យ៉ូហាន ៨៖៤២-៤៧ គឺជារឿងរ៉ាវដ៏គួរឱ្យភ័យខ្លាចមែនទែន។
ចំណុចទី ១ សាតាំង វាថ្លែងប្រកាស ថាវាមានកម្មសិទ្ធិនៅលើរាល់ព្រលឹងដែលមិនទាន់បានសង្គ្រោះ។
នៅក្នុងគម្ពីរ យ៉ូហាន ៨ ព្រះអម្ចាស់របស់យើង ថ្លែងសំដៅទៅមារសត្រូវរបស់ព្រះអង្គថា ជាកូនៗដែលមាន "ឪពុក" ដែលជាមារសាតាំង (ខ ៤៤)។ វាគឺជា "ព្រះនៃសម័យកាលនេះ" (២ កូរិនថូស ៤៖៤)។ វាជា "ក្សត្រានៃពិភពលោកនេះ" (យ៉ូហាន ១២៖៣១) ដែលជាអ្នកគ្រប់គ្រងលើសម័យកាលនៃមនុស្សបាប (១ យ៉ូហាន ៥៖១៩)។ គ្រីស្ទបរិស័ទ គឺរស់នៅក្នុងលោកិយ៍ ដែលគ្រងរាជ្យដោយសាតាំង។ យើងរាល់គ្នា គឺជាទាហាន ដែលដាក់តាំងទីចម្បាំង នៅក្នុងទឹកដីរបស់មារសត្រូវ។ យើងកំពុងរស់នៅក្នុងទឹកដីដែលពួកមារកំណាចកំពុងកាន់កាប់។
ចំណុចទី ២ មារកំណាចវាបាំងចិត្តគំនិតរបស់យើង មិនឱ្យស្គាល់សេចក្ដីពិត។
វាជា "អ្នកកុហកនិងជាបិតានៃសេចក្ដីកុហក" (យ៉ូហាន ៨៖៤៤)។ ហេតុនេះហើយបានជាមនុស្សដែលមិនទាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធ មិនអាចយល់ពីអ្វីៗដែលជាកិច្ចការរបស់ព្រះជាម្ចាស់ (១ កូរិនថូស ២៖១៤)។ សាតាំង វាចង់ឆក់យកនូវគ្រាប់ពូជដែលជាព្រះបន្ទូល ចេញពីដួងចិត្ត ដែលកំពុងត្រូវការជាចាំបាច់ (មើលក្នុង ម៉ាថាយ ១៣៖១-៩)។
ចំណុចទី ៣ សាតាំងវាកុហកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។
តាំងពីសម័យ លោកុប្បត្តិ ៣ រហូតមកដល់បច្ចុប្បន្ន វាបញ្ឆោតហើយកែសេចក្ដីពិតនៃអត្ថបទគម្ពីរ ដើម្បីដឹកនាំឱ្យយើងវង្វេង។ អារក្សវាធ្លាប់លើកឡើងពីអត្ថបទគម្ពីរ ដើម្បីល្បួងលព្រះយេស៊ូវ (ម៉ាថាយ ៤៖១-១១)។ ដូច្នេះ វាក៏នឹងប្រើព្រះបន្ទូលនៃព្រះ ដើម្បីបោកបញ្ឆោតយើងផងដែរ។ មិនរាល់គ្រប់អ្វីៗដែលយើងបានឮ នឹងបង្រៀនដល់យើងពីសេចក្ដីពិតនៃព្រះជាម្ចាស់ នោះទេ។ មារសត្រូវរបស់យើង វាអាចសូត្រនិងលើកឡើងពីខគម្ពីរ ប្រសើរជាងយើងទៅទៀត។ ប៉ុន្តែគោលដៅរបស់វាគឺដើម្បីបានជាផលអាក្រក់តែប៉ុណ្ណោះ។
ចំណុចទី ៤ មារកំណាច វាគឺជា "ឃាតករតាំងពីដើមរៀងមក" (យ៉ូហាន ៨៖៤៤)។
សាតាំងវាប្រៀបបានដូចជាសត្វសិង្ហស្រែកគំរាម និងខំស្វះស្វែងរកមើលនរណាម្នាក់ ដែលវាអាចទៅលេបត្របាក់ស៊ីបាន (១ ពេត្រុស ៥៖៨)។ អស់អ្នកដែលធ្វើតាមបុព្វហេតុរបស់វា នោះគេនឹងទទួលរងការវាយប្រហារទាំងខាងក្នុងផ្នែករូបកាយ អារម្មណ៍ និងផ្លូវភេទ ដោយវាឱ្យយើងទាស់នឹងគ្នីគ្នា និងរាល់មនុស្សដទៃផ្សេងទៀត។ មេកើយវាមិនចង់បានអ្វីក្រៅពីភាពមហន្តរាយនៃពូជពង្សរបស់មនុស្សលោក ហើយនិងជាពិសេស ក្រុមមនុស្សដែលជាប្រជារាស្រ្តនៃព្រះ តែប៉ុណ្ណោះ។
ចំណុចទី ៥ សាតាំងវាគ្រប់គ្រងលើពួកអារក្សបិសាច។
ពួកវាគោរពប្រៀបដូចជាពួកបាវបម្រើ និងដូចជាពួកទ័ពទាហានថ្មើរជើង នៅក្នុងសង្គ្រាមប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយនិងបុត្រធីតារបស់ព្រះ។
ធាតុពិតទៅ សាតាំងវាទាស់ប្រឆាំងនឹងព្រះជាម្ចាស់។
នៅក្នុង យ៉ូហាន ៨ វាជំរុញពួកអ្នកដឹកនាំសាសនា ឱ្យប្រឹងស្វះស្វែងរកវិធីធ្វើគុតព្រះយេស៊ូវ។ ក្រោយមក វាបានដឹកនាំឱ្យពួកគេឆ្កាងព្រះអម្ចាស់នៃយើងផង។
សាតាំងគឺវាផ្ទុយស្រឡះពីព្រះជាម្ចាស់នៅក្នុងគ្រប់មាគ៌ាទាំងអស់៖
- ព្រះអម្ចាស់នៃយើងជាពន្លឺ តែសាតាំងវាជាសេចក្ដីងងឹត។
- ព្រះជាម្ចាស់ ទ្រង់បរិសុទ្ធ ព្រះអង្គជាភ្លើងដែលឆាបឆេះបន្សុទ្ធ តែមារកំណាច វាពោរពេញដោយបាប វាអាប់ប្រឡាក់ និងមានពេញដោយជំងឺ។
- ព្រះជាម្ចាស់ជាវិញ្ញាណ តែសាតាំងវាជាភាពខ្មៅងងឹតនៃសាច់ឈាម។
- ព្រះជាម្ចាស់ស្រឡាញ់អ្នក តែសាតាំងវាស្អប់រូបអ្នក។
- ព្រះជាម្ចាស់បានប្រទានព្រះបុត្រារបស់ព្រះអង្គសម្រាប់អ្នក តែសាតាំងវាចង់ឆក់យកព្រលឹងរបស់អ្នកវិញ។
- ព្រះជាម្ចាស់ជាបិតារបស់អ្នក តែមារកំណាចវាជាបច្ចាមិត្តរបស់អ្នក។
សាតាំង វាពិតជាមានមែន ប៉ុន្តែចូរអ្នកកុំភ្លេចឱ្យសោះ ថាវាបានបរាជ័យរួចស្រេចបាត់ហើយ។
អំពីគម្រោងអាននេះ
តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ»។ តើឱ្យយើងអាចបញ្ឈប់បាប ដើម្បីកុំឱ្យវាមកបញ្ឈប់ជីវិតខាងឯវិញ្ញាណរបស់យើង បានដោយរបៀបណា? តើវាអាចទៅរួចដែរឬទេ? តោះ ចូរយើងមកពិភាក្សាពីអំពើបាប ពីសេចក្ដីល្បួង ពីអារក្សសាតាំង និងពីក្ដីស្រឡាញ់នៃព្រះជាម្ចាស់ (អរគុណព្រះដែលយើងមិនជជែកតែពីរឿងអាប់អួ)។
More