ទង្វើនៃការកែប្រែចិត្ដគំរូ
ទំនុកតម្កើង ៥១ គឺជាការយំសោកសង្រេងរបស់ព្រះបាទដាវីឌ ទៅកាន់ព្រះជាម្ចាស់ ក្នុងការដែលទ្រង់បានសោកស្ដាយ ហើយកែប្រែចិត្ដគំនិត ចំពោះកំហុស ព្រោះតែ គន្លងអំពើបាប ទ្រង់បានរួមប្រព្រឹត្ដជាមួយនឹង នាង បាតសេបា។ បងប្អូនសឹងតែអាចមន្ទិលឃើញនូវរូបភាពរបស់ព្រះបាទដាវីឌ ដែលកំពុងលុតជង្គង់របស់ព្រះអង្គ ចំពោះព្រះជាម្ចាស់ ទាំងស្រែកអង្វរអស់ពីសំឡេងទៅកាន់ព្រះជាម្ចាស់ ដើម្បីទូលសូមឲ្យព្រះជាម្ចាស់ បានលុបលាងអំពើបាបទាំងប៉ុន្មាន របស់ទ្រង់ចេញ។ ទំនុកតម្កើងនេះ ក៏បានផ្ដល់នូវរូបភាពមួយឲ្យយើងមើលឃើញ ថាតើ ការកែប្រែចិត្ដគំនិតមានលក្ខណៈ និង សភាពយ៉ាងដូចម្ដេចដែរនៅក្នុងជីវិតរបស់យើង។ មុនដំបូង ព្រះបាទដាវីឌ ទទួលស្គាល់នូវទោសកំហុសរបស់ទ្រង់។ បន្ទាប់មក ព្រះអង្គទូលអង្វរសូមការអត់អោនទោសពីព្រះជាម្ចាស់។ ហើយបន្ទាប់មកទៀត ទ្រង់ទូលសូមព្រះជាម្ចាស់ ឲ្យបំពេញទ្រង់សាជាថ្មី។ ជាចុងក្រោយ ទ្រង់ទូលសូមទៅកាន់ព្រះជាម្ចាស់ ដើម្បីជួយឲ្យទ្រង់ អាចយកនូវទង្វើនៃអំពើបាបនោះ ទៅជួយបង្រៀនដល់អស់អ្នកដែលកំពុងស្ថិតនៅក្នុងបាបនោះ ហើយបានជាជំនួយក្នុងការកែប្រែចិត្ដគំនិត ដល់ពួកគេផង។ តើការកែប្រែចិត្ដគំនិតនៅក្នុងជីវិតរបស់បងប្អូនមានសភាពយ៉ាងដូចម្ដេចដែរ? តើការដែលបងប្អូនធ្វើតាមគំរូនៃការកែប្រែចិត្ដគំនិតរបស់ព្រះបាទដាវីឌ អាចជួយពង្រឹងនូវទំនាក់ទំនងរបស់បងប្អូន ជាមួយនឹង ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការកែប្រែចិត្ដគំនិត គឺជាគន្លឹះទង្វើសកម្មភាពមួយ ដែលយើងរាល់គ្នាត្រូវការធ្វើ នៅពេលដែលយើងចូលមកស្គាល់ពីអង្គព្រះគ្រិស្ត ហើយចាត់ទុកព្រះអង្គជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ការកែប្រែចិត្ដគំនិតគឺជាកិច្ចការរបស់យើង ហើយការអត់អោនទោស គឺជាការឆ្លើយតប ពេញដោយសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ចំពោះយើងរាល់គ្នា។ ក្នុងកំឡុងពេល ៥ ថ្ងៃ នៃគម្រោងអាននេះ បងប្អូននឹងទទួលបាននូវអត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ហើយនិង ការបរិយាយព្រះគម្ពីរខ្លីៗ ដែលបានគ្រោងទុកឡើង ជាប្រយោជន៍ឲ្យបងប្អូនអាចស្គាល់កាន់តែច្បាស់ នូវសារៈសំខាន់នៃការកែប្រែចិត្ដគំនិត នៅក្នុងដំណើរជីវិតរបស់យើងរួមជាមួយអង្គព្រះគ្រិស្ត។ សម្រាប់សេចក្ដីអានបន្ថែម សូមចូលពិនិត្យតាមតំណរភ្ជាប់នេះ៖ www.finds.life.church
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church