ព្រះអម្ចាស់ស្គាល់អ្នក៖ ចំណាយពេលជាមួយព្រះ ដកស្រង់ពី ព័ន្ធកិច្ច វេលានៃព្រះគុណគំរូ
ព្រះអង្គជ្រាបពី សេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នក
យើងគ្រប់គ្នាសុទ្ធតែស្រែកឃ្លានចង់បានការទទួលស្គាល់ដឹងឮអំពីអ្នកដទៃ។ អត់អីទេ មិនបាច់លាក់ទេ។ អ្នកអាចទទួលស្គាល់ដូច្នេះចុះ។ នៅពេលដែលយើងធ្វើអ្វីបានល្អ ឬបានជួយសម្រួលដល់នរណាម្នាក់បាន យើងតែងរំពឹងប្រាថ្នាចង់បាននូវពាក្យពេចន៍ និងការលើកសរសើរខ្លះៗ ហើយទទួលស្គាល់ចំពោះទង្វើទាំងនោះ។ មានកិច្ចការងារដ៏អស្ចារ្យនៃជំនឿ ជាច្រើន ដែលទោះជាយ៉ាងនោះ មានគេបានដឹងឮតិចតួច ឬក៏ប្រហែលមិនបានដឹងឮទាល់តែសោះ។ តើមាននរណាគេអាចមើលឃើញអំពីរយៈពេល ដែលអ្នកបានចំណាយជាមួយនឹងអ្នកជំងឺនៃប្រព័ន្ធសរសៃប្រសាទនោះ? តើនរណាគេជាអ្នកឃើញអំពីការដែលអ្នកបានជួយសម្អាតលើទីធ្លារបស់ស្ដ្រីមេម៉ាយចាស់ជរាក្បែរផ្ទះរបស់អ្នកនោះ? តើនរណាគេដឹង អំពីការដែលអ្នកជួយសម្រួលដល់ការគិតគូរអំពីផ្នែកពន្ធដាររបស់បងថ្លៃរបស់អ្នក ដែលគាត់មិនសូវចេះគិតរឿងលេខនោះ? តើនរណាគេបានដឹង អំពីការដែលអ្នកបានចំណាយពេល តេហៅតាមទូរស័ព្ទ ដើម្បីជួយដល់មិត្ដ ដែលគាត់មានអារម្មណ៍គិតចង់សម្លាប់ខ្លួននោះ?
ព្រះជាម្ចាស់ទ្រង់ជ្រាប។ អ្នកអាចសន្និដ្ឋានថាទ្រង់ជ្រាបរាល់គ្រប់ទាំងអស់ ហើយរាល់គ្រប់ពេលដែលអ្នកបានជួយដល់នរណាម្នាក់ នៅលើដងវិថីនៃជីវិតរបស់គាត់ នោះអ្នកអាចនឹកស្រមៃឃើញថា ព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ បានរីកដូចគ្រាប់ជីដែរ។ ព្រះអង្គបានថ្លែងទៅកាន់គ្រីស្ទបរិស័ទនៅទីក្រុង ធាទេរ៉ា ថា៖ «យើងស្គាល់កិច្ចការដែលអ្នកធ្វើ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ ការអត់ធ្មត់របស់អ្នកហើយ គឺថា កិច្ចការដែលអ្នកចង់ធ្វើចុងក្រោយនេះ ច្រើនលើសជាងមុនទៅទៀត» (វិវរណៈ ២៖១៩)។
នៅពេលព្រះយេស៊ូវទ្រង់បានយាងចាកចេញពីផែនដីនេះ ទ្រង់បានបញ្ជូនព្រះវិញ្ញាណរបស់ទ្រង់ ឱ្យមកដើម្បីបំពេញយើងដោយអំណាចចេស្ដា ទាំងតម្កើងយើងឡើង។ និយាយឱ្យចំទៅ ព្រះអង្គទ្រង់បានផ្ដល់ឱ្យយើងនូវកិច្ចការមួយចំនួន--ដើម្បីប្រកាសពីដំណឹងល្អរបស់ព្រះគ្រីស្ទ ហើយឱ្យគេបន្តតម្កើងនិងការពារក្ដីសុចរិតនៃសារដំណឹងល្អ ជាមួយនឹងជីវិត ដែលធ្វើឱ្យមនុស្សដែលស្ដាប់ អាចជឿដល់ពាក្យរបស់យើងបាន។ ចូរកុំបារម្ភធ្វើអី ប្រសិនបើ កិច្ចបម្រើរបស់យើងដល់អ្នកដទៃ មានពេលខ្លះ មើលទៅ ហាក់បីដូចជា មិនមានគេមើលឃើញ និងមិនមានការអបអរលើកសរសើរនោះ។ អង្គដែលអ្នកបានយកចិត្ដទុកដាក់បំផុត ចំពោះទង្វើទាំងនេះ នោះទ្រង់ពិតជារំភើបចិត្ដណាស់ជាមួយនឹងអ្វីៗ ដែលអ្នកកំពុងតែធ្វើ។

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះជាម្ចាស់បានបង្កើតយើងម្នាក់ៗមកក្នុងលក្ខណៈដ៏ពិសេស។ ហើយព្រះអង្គជ្រាបនូវ ទុក្ខសោកសៅ អំណរ កម្លាំង និងភាពទន់ខ្សោយ ទាំងប៉ុន្មានរបស់យើង។
More
យើងសូមថ្លែងអំណរគុណទៅដល់ព័ន្ធកិច្ច Time of Grace ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់ http://www.timeofgrace.org