ព្រះអម្ចាស់ស្គាល់អ្នក៖ ចំណាយពេលជាមួយព្រះ ដកស្រង់ពី ព័ន្ធកិច្ច វេលានៃព្រះគុណគំរូ
ព្រះអង្គជ្រាបថាអ្នកនៅមានកម្លាំងតិចតួច
«យើងដឹងថាអ្នកកំពុងឆ្លងកាត់ទុក្ខអ្វីខ្លះនោះ»។ អ្នកប្រហែលជាធ្លាប់បានឮពីមិត្ដ នៅពេលគេបង្ហាញខ្លួនថា រូបគេយល់ចិត្ដនិងស្គាល់ថាអ្នកកំពុងឆ្លងកាត់ពីអ្វី។ តែតាមពិតទៅ អ្នកចង់ឆ្លើយតប ទាំងមានកាយវិការទៅកាន់រូបគេវិញថា៖ «តាមពិតទៅ អ្នកមិនដឹងទាល់តែសោះ ថារូបខ្ញុំកំពុងឆ្លងកាត់ទុក្ខអ្វីខ្លះ នោះទេ» ប៉ុន្តែ ជួសវិញ អ្នកគ្រាន់តែព្យាយាមញញឹម ទទួលចិត្ដរបស់គេប៉ុណ្ណោះ។
ព្រះជាម្ចាស់របស់យើង ទ្រង់តាមដានរាល់គ្រប់អ្វីៗទាំងអស់ ដែលយើងកំពុងជួបប្រទះនិងឆ្លងកាត់។ ព្រះអង្គ និងទេវតាទ្រង់ ចូលរួមអបអរសាទរ ជាមួយនឹងភាពជោគជ័យរបស់យើង ហើយទ្រង់ក៏សោកសង្រេងនៅក្នុងគ្រា ដែលយើងកំពុងពិបាក ប្រយុទ្ធប្រឆាំង ទាំងទ្រង់ស្វះស្វែងធ្វើកិច្ចអន្តរាគមន៍ តាមយុទ្ធសាស្រ្ដពេលវេលារបស់ទ្រង់ ដើម្បីរក្សាឱ្យយើងស្ថិតនៅក្នុងមាគ៌ា ដែលនាំឱ្យយើងអាចទៅកាន់ស្ថានសួគ៌ រុំរបួសរបស់យើង បញ្ឈរឱ្យយើងនៅរឹងមាំ និងផ្ដល់ខ្យល់បក់ដល់ក្ដោងជីវិត សម្រាប់ឱ្យយើងនៅអាចបន្តទៅមុខបន្តទៀតដែរ។
ព្រះជាម្ចាស់ជ្រាបថាយើងនៅមានភាពទន់ខ្សោយពេលខ្លះ។ ព្រះអង្គមានបន្ទូលទៅកាន់គ្រីស្ទបរិស័ទអាស៊ី ដែលកំពុងទទួលរងការបៀតបៀននៅក្នុងក្រុង ភីឡាដិលភា ថា៖ «យើងដឹងថាអ្នកមានកម្លាំងបន្តិចមែន តែអ្នកបានកាន់តាមពាក្យរបស់យើង ក៏មិនបដិសេធឈ្មោះរបស់យើងដែរ» (វិវរណៈ ៣៖៨)។ ទោះបើការនោះ មានពាក់ព័ន្ធនឹងថវិកា ទំនាក់ទំនងក្រុមគ្រួសារ សុខភាព ឬជំនួញអាជីវកម្ម ក៏ព្រះជាម្ចាស់ទ្រង់នៅមានក្ដីមេត្ដាករុណា នៅលើភាពទន់ខ្សោយរបស់មនុស្សលោកយើងនេះ។ ទ្រង់មិនដែលស្អប់ខ្ពើមយើង ដោយព្រោះយើងមិនមែនជាមនុស្សប្រុស មនុស្សស្រី ដែលមានកម្លាំងមហិមា នោះឡើយ។ ព្រះអង្គប្រហែលជាអាចអនុញ្ញាតឱ្យទុក្ខលំបាកខ្លះទាំងនោះកើតមានឡើង ដើម្បីជាប្រយោជន៍ឱ្យយើងអាចចូលទៅប្រកិតជិតនឹងព្រះអង្គផង។ អ្វីដែលព្រះអង្គទ្រង់ មានព្រះទ័យចាប់អារម្មណ៍ជាងអ្វីៗទាំងអស់នោះ នោះគឺជាជំនឿរបស់យើងនៅក្នុងអង្គព្រះសង្រ្គោះ ដែលជាអង្គព្រះយេស៊ូវ ទៅវិញ។ តើយើងបានលះបង់ លែងជឿជាក់ លើដំណឹងល្អ ដែលពោរពេញដោយព្រះបន្ទូលសន្យា នោះហើយ ឬយ៉ាងណា? ព្រះជាម្ចាស់ជម្រុញលើកទឹកចិត្ដដល់គ្រីស្ទបរិស័ទ រស់នៅក្នុងទីក្រុង ភីឡាដិលភា ហើយទ្រង់ក៏ជម្រុញលើកទឹកចិត្ដដល់អ្នកផងដែរ គឺថា ចូរឱ្យអ្នកបន្តតោងឱ្យជាប់ នូវអ្វីដែលអ្នកជឿ និងកំពុងតែមាន ដើម្បីកុំឱ្យនរណាម្នាក់ អាចមកដកហូត លួចយក នូវមកុដនៃសិរីរុងរឿងរបស់អ្នកនោះបានឡើយ។ ចូរបន្តដើរដោយជ័យជម្នះ ហើយទ្រង់នឹងធ្វើឱ្យអ្នកក្លាយជាសសរសួគ៌នៅទីបរិសុទ្ធ។
អ្នកប្រហែលជាស្លាប់ទៅក្នុងនាមជាអ្នកជំពាក់គេ ប៉ុន្តែដរាបណាអ្នកនៅជាប់នឹងព្រះយេស៊ូវ នោះអ្នកនឹងក្រោកឡើងជាថ្មី ក្នុងភាពជាសេដ្ឋីនៅឯទីស្ថានសួគ៌វិញ។

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះជាម្ចាស់បានបង្កើតយើងម្នាក់ៗមកក្នុងលក្ខណៈដ៏ពិសេស។ ហើយព្រះអង្គជ្រាបនូវ ទុក្ខសោកសៅ អំណរ កម្លាំង និងភាពទន់ខ្សោយ ទាំងប៉ុន្មានរបស់យើង។
More
យើងសូមថ្លែងអំណរគុណទៅដល់ព័ន្ធកិច្ច Time of Grace ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់ http://www.timeofgrace.org