រស់នៅជីវិតពេញដោយគោលបំណងគំរូ

រស់នៅជីវិតពេញដោយគោលបំណង

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

“ជាសាក្សីដ៏មានប្រសិទ្ធិភាព”

ដឹងពីរបៀបក្នុងការក្លាយជាសាក្សីដែលមានប្រសិទ្ធិភាព នៅ ក្នុងពិភពលោកដែលយើងរស់នៅសព្វថ្ងៃ   ចាប់ផ្តើមជាមួយការយល់ដឹងពីអ្វីដែលព្រះចង់ឲ្យអ្នកដទៃសង្កេតអំពីជិវិតរស់នៅរបស់យើង។   ចម្លើយយ៉ាងខ្លីគឺថា ប្រាកដណាស់ព្រះយេស៊ូ ប៉ុន្តែតើមានន័យយ៉ាងដូចម្តេច?

ព្រះយេស៊ូផ្តល់គំរូយ៉ាងល្អមួយអំពីរបៀបដែលព្រះជាម្ចាស់ចង់ឲ្យយើងរស់នៅ។   នៅពេលដែលព្រះយេស៊ូរស់នៅលើផែនដី   ដែលពេលនោះគឺខុសគ្នាយ៉ាងខ្លាំងជាមួយនឹងពិភពលោកដែលយើងកំពុងរស់នៅសព្វថ្ងៃ។   ព្រះអង្គបានតំណាងនូវចារឹកលក្ខណ:ពេញលេញរបស់ព្រះជាម្ចាស់   និងផ្តល់គំរូឧទាហរណ៍ដែលជាប់ទាក់ទងជាមួយនឹងពិភពលោកដ៏ទាន់សម័យរបស់យើងនេះ។ 

គឺជាចារឹកលក្ខណ:របស់ព្រះជាម្ចាស់ដែលព្រះអង្គចង់ឲ្យមានការរីកលូតលាស់នៅក្នុងជីវិតរបស់យើង   និងដើម្បីឲ្យអ្នកដទៃធ្វើការសង្កេត។ ចំនុចនេះសម្រេចបានគឺតាមរយ:ទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងជាមួយព្រះយេស៊ូតែមួយគត់។

ដូចជាមែកដែលនៅជាប់នឹងដើមវានឹងលូតលាស់ហើយបង្កើតផលផ្លែ   ដូច្នេះយើងក៏ដូចគ្នា ទំនាក់ទំនងរបស់យើងនៅជាប់នឹងព្រះយេស៊ូ យើងក៏នឹងបង្កើតផលផ្លែ   ឬបង្ហាញចារឹកលក្ខណ:របស់ព្រះជាម្ចាស់ តាមរយ:ការរស់នៅរបស់យើងទៅកាន់អ្នកដទៃ។ 

នៅពេលដែលចារឹកលក្ខណ:របស់ព្រះជាម្ចាស់ដំណើរការនៅក្នុងជីវិតរបស់យើង   និងតាមរយ:យើង។ គឺសេចក្តីស្រលាញ់របស់ព្រះអង្គ អំណរ សេចក្តីសុខសាន្ត ចិត្តអត់ធ្មត់   ចិត្តសប្បុរស ចិត្តសន្តោសមេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង   នោះយើងក្លាយទៅជាសាក្សីដ៏មានប្រសិទ្ធិភាពរស់នៅក្នុងជីវិតពេលបច្ចុប្បន្នរបស់យើង។ 

ដូចជានៅក្នុងសម័យរបស់ព្រះយេស៊ូ ការបង្ហាញខាងក្រៅ ដ៏សកម្ម   អំពីចារឹកលក្ខណ:របស់ព្រះជាម្ចាស់តាមរយ:ជីវិតរបស់យើង ដែលជាផលផ្លែនៃព្រះវិញ្ញាណយ៉ាងពិតប្រាកដ។   ការនោះទាក់ទាញអារម្មណ៍ទាំងគ្រិស្តបរិស័ទ និងទាំងអ្នកមិនជឿដូចគ្នា។   ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលអីទេ ដែលមានមនុស្សខ្លះគេសង្កេតមើលអំពីការនេះ។ 

សូមត្រៀមខ្លួន ប្រហែលជាមានអ្នកខ្លះឃ្លាំមើល   និងធ្វើការសង្កេតអំពីអ្នក នៅពេលដែលអ្នកដាក់ការរំពឹងទុកតិចតួចអំពីការនេះ។   ទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីកាសង្គ្រោះ   និងអំពីការអស្ចារ្យរបស់ព្រះដែលកំពុងដំណើរការនៅក្នុងជីវិតអ្នកផ្ទាល់   វាគឺជាចំនុចចាប់ផ្តើមមួយដ៏អស្ចារ្យ។ អញ្ចើញពួកគេឲ្យទៅក្រុមជំនុំរបស់អ្នក   ឬការប្រកបគ្នា។ និងលើកទឹកចិត្តពួកគេ   នៅពេលដែលពួកគេកំពុងស្វែងយល់ស្រាវជ្រាវពីទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

រស់នៅជីវិតពេញដោយគោលបំណង

ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2