រស់នៅជីវិតពេញដោយគោលបំណងគំរូ

រស់នៅជីវិតពេញដោយគោលបំណង

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

“ចំនុចសំខាន់ៗឆ្ពោះទៅរកជោគជ័យក្នុងការទំនាក់ទំនង” 

នៅក្នុងគ្រប់ការទំនាក់ទំនងមិនថាជាមួយមិត្តភកិ្ត   សមាជិកក្រុមគ្រួសារ ប្តី ប្រពន្ធ ឬសូម្បីតែជាមួយនឹងព្រះជាម្ចាស់ គឺមានចំនុចសំខាន់ជាមូលដ្ឋានគ្រឹះពីរ   ដែលនឹងជួយឲ្យទទួលបានភាពជោគជ័យ: សេចក្តីស្រលាញ់ និងការគាប់ចិត្ត   ដែលចូលរួមរវាងបុគ្គល និងការដាក់សេចក្តីស្រលាញ់ទៅក្នុងសកម្មភាព។ 

ការពិតគឺថា សេចក្តីស្រលាញ់ដ៏ពិតត្រង់តែងតែអមមកជា មួយសកម្មភាព។   មិត្តភក្តិដែលពិតប្រាកដ ឃើញមិត្តម្នាក់ទៀតកំពុងខ្វះខាត ឆ្លើយតបតាមរយ:ការផ្តល់ជំនួយ។   ដូចគ្នាគឺជាការពិតនៅក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់   សេចក្តីស្រលាញ់ដ៏ពិតរបស់យើងចំពោះព្រះអង្គ គឺមកជាមួយសកម្មភាព។   យើងប៉ះពាល់ព្រះហឬទ័យរបស់ព្រះ តាមរយ:ការដែលយើងប៉ះពាល់ជីវិតអ្នកដទៃ ដែលនៅជុំវិញយើង។   

ការដែលមានទំនាក់ទំនងជាមួយអ្នកដទៃច្រើនបំផុត ចាប់

ផ្តើមតាមរយ:ទំនាក់ទំនងដែលយើងមានជាមួយ

ព្រះជាម្ចាស់។ ការពិត ព្រះអង្គស្នើសូមថា ការដែលមានទំនាក់ទំនងជាមួយអ្នកដទៃ   គឺជាការពង្រីកទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់។ 

ក្នុងនាមយើងជាអ្នកជឿទំនាក់ទំនងខ្សែឈរបស់យើងជាមួយព្រះជាម្ចាស់   និងទំនាក់ទំនងខ្សែផ្តេករបស់យើងជាមួយអ្នកដទៃ គឺជាការសំខាន់ចំពោះព្រះអង្គ។ ស្រលាញ់ព្រះជាម្ចាស់   និងស្រលាញ់​អ្នកដទៃ

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

រស់នៅជីវិតពេញដោយគោលបំណង

ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2