ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នកគំរូ
“ពង្រីកចំណេះដឹងរបស់អ្នក”
អភិវឌ្ឍន៍ការយល់ដឹងព្រះបន្ទូលរបស់ព្រះគឺជាការខិតខំប្រឹងប្រែងពេញមួយជីវិត។ វាមិនមែនកើតឡើងក្នុងពេលតែមួយយប់នោះឡើយ ប៉ុន្តែមានវិធីដែលជាក់លាក់ដែលអាចជួយនៅក្នុងការអភិវឌ្ឍន៍សមត្ថភាពនៃការយល់ដឹងនេះ។ ទាំងនេះគឺជាគំនិតមួយចំនួន:
១- ទទួលយកសម្ភារះខ្លះ មានជំនួយនៅក្នុងការសិក្សាជាច្រើនប្រភេទសម្រាប់អ្នក ដែលជួយអ្នកឲ្យមានការយល់ដឹងកាន់តែច្បាស់នូវអ្វីដែលអ្នកបានអាន។ ឧទាហរណ៍ មានការសិក្សាព្រះគម្ពីរ ដែលសមស្រប និងការណែនាំរបៀបសិក្សាព្រះគម្ពីរលក្ខណ:ពេលបច្ចុប្បន្នទាំងតាមប្រព័ន្ធអ៊ិនធឺណែត និងតាមសៀវភៅផ្សេងៗ។
២- ចូលរួមក្រុមសិក្សាព្រះគម្ពីរ ឬក្រុមតូចដើម្បីមានសកម្ម ភាពជាមួយគ្រិស្តបរិស័យដទៃទៀត និងសង្កេតពីរបៀបដែលពួកគេអនុវត្តន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេ។
៣- មានផែនការ សម្រាប់អ្នកដែលពិតជាមានសេចក្តីប៉ងប្រាថ្នានៅក្នុងការអានព្រះគម្ពីរផ្ទាល់ខ្លួន។ នៅក្នុងកម្មវិធីសិក្សាព្រះគម្ពីរ (YouVersion’s The Bible App) មានផែនការជាច្រើនសម្រាប់អ្នក ដែលនឹងដឹកនាំអ្នកសម្រាប់ការអានព្រះគម្ពីរទាំងមូល។ ចំណុចទាំងនេះភាគច្រើនជួយអ្នក
ឲ្យបញ្ចប់រយ:ពេលមួយឆ្នាំ គឺជាចំនុចជោគជ័យដែលគួរកត់សម្គាល់។
ពេលដែលអ្នកចំណាយពេលនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គកាន់តែច្រើន អ្នកនឹងមានការយល់ដឹងកាន់តែល្អប្រសើរផងដែរ។ នៅពេលដែលអ្នកអាន អ្នកនឹងដឹងថាព្រះជាម្ចាស់ជួយអ្នកឲ្យមានការយល់ដឹងយ៉ាងជាក់ច្បាស់ នូវអ្វីដែលអ្នកចង់ដឹងពីរសជាតិជីវិតដែលអ្នកកំពុងជួបប្រទះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ។ ចាប់ផ្តើមនូវទីនេះដើម្បីជួយអ្នកនៅក្នុងការអាន ស្វែងយល់ និងអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពជារៀងរាល់ថ្ងៃ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដី នេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2