ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នកគំរូ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

“ទស្សនះនៃព្រះគម្ពីរ” 

ព្រះគម្ពីរពេញទៅដោយគោលការណ៍ដែលគ្មានដែនកំណត់   មានការណែនាំយ៉ាងច្បាស់ និងមានឧទាហរណ៍ដែលទាក់ ទងគ្នាសម្រាប់តុល្យភាពនៃជីវិតរស់នៅ ដែលពេញលេញ   និងមានព្រះពរក្នុងនាមជាគ្រិស្តបរិស័ទ។ ការពិតព្រះបន្ទូលរបស់ព្រះមិនដែលមានពេលណាមួយថាមិនជាប់ទាក់ទងឡើយ   ទោះបីជាពេលវេលា និងរដូវកាលផ្លាស់ប្តូរ ប៉ុន្តែព្រះបន្ទូលនៅតែរៀបចំ   និងបង្ហាត់បង្រៀនយើងឲ្យសម្រេចបាននូវគោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់យើង។   

“គ្រប់អត្ថបទព្រះគម្ពីរសុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឲ្យតែង   និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់   និងអប់រំឲ្យរស់តាមសេចក្តីសុចរិត។   ក្នុងគោលបំណងឲ្យអ្នកបម្រើរបស់ព្រះជាម្ចាស់មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច   ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ជំពូក។ ” 

២ធីម៉ូថេ ៣:១៦-១៧ 

ព្រះគម្ពីរអាចសរសេរបង្ហាញលក្ខណ:ស្និទ្ធស្នាលរបស់ព្រះ

ជាម្ចាស់ ហើយអ្វីៗទាំងអស់ដែលព្រះអង្គចង់បង្ហាញមកកាន់មនុស្សលោក។   នៅខាងក្រោមគឺជាចំនុចមួយចំនួនដែលជួយអ្នកឲ្យយល់នូវចំនុចទាំងនេះ:

១-   ព្រះគម្ពីរគឺជាការបង្ហាញសេចក្តីស្រលាញ់របស់ព្រះយ៉ាងជាក់ស្តែងបំផុត   ព្រះគម្ពីរសម្តែងពីលក្ខណ: និងអត្តចារឹករបស់ព្រះជាម្ចាស់ បង្ហាញពីការទំនាក់ទំនង   និងការបញ្ជារ   និងចុងក្រោយបំផុតបង្ហាញពីសេចក្តីស្រលាញ់របស់ព្រះអង្គទៅកាន់មនុស្សទាំងអស់ដែលមានជិវិតរស់នៅ។   

២- ព្រះគម្ពីរគឺជាដង្ហើមរបស់ព្រះជាម្ចាស់ ក័ណ្ឌគម្ពីរទាំង៦៦ក្បាលបានសរសេរឡើងដោយអ្នកនិពន្ធជាច្រើន   ប៉ុន្តែអ្នកនិពន្ធនិមួយៗ គឺត្រូវបានព្រះអង្គបណ្តាលចិត្តដោយផ្ទាល់តាមរយ:ព្រះវិញ្ញាណដ៏វិសុទ្ធឲ្យសរសេរនូវអ្វីដែលពួកគេសរសេរ។   

៣-   ព្រះគម្ពីរគឺជាអំណាចរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរស់នៅរបស់យើង លក្ខណ:ចុងក្រោយបំផុត   ពីព្រោះព្រះគម្ពីរគឺជា “សំបុត្រ” របស់ព្រះមកកាន់មនុស្សលោក។ ហើយអ្វីៗដែលមាននៅក្នុងការសរសេរគឺជាដង្ហើមរបស់ព្រះជាម្ចាស់   ព្រះបន្ទូលរបស់ព្រះអង្គ និងតួអង្គព្រះអង្គផ្ទាល់ គឺមានអំណាចដូចគ្នាមកលើជីវិតយើង។   

ព្រះបន្ទួលរបស់ព្រះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងការរីកចម្រើនខាងព្រលឹងវិញ្ញាណ   និងភាពចាស់ទុំនៅក្នុងព្រះជាម្ចាស់។ ដើម្បីអនុញ្ញាត្តិឲ្យគ្រាប់ពូជនៃព្រះបន្ទូលរបស់ព្រះបានរីកចម្រើននៅក្នុងជីវិតរបស់យើង   គឺយើងត្រូវព្រោះគ្រាប់ពូជនោះដោយអានព្រះបន្ទូល អភិវឌ្ឍន៍ស្វែងយល់   បន្ទាប់មកអនុវឌ្ឍន៍ព្រះបន្ទូលនៅក្នុងការរស់នៅរបស់យើង។ 

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ។ ចាប់ផ្តើមនូវទីនេះដើម្បីជួយអ្នកនៅក្នុងការអាន ស្វែងយល់ និងអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពជារៀងរាល់ថ្ងៃ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដី នេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2