នាងរស់ 2:14-23

នាងរស់ 2:14-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​បរិភោគ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «អញ្ជើញ​មក​ពិសា​នំប៉័ង ហើយ​ជ្រលក់​នំប៉័ង​ក្នុង​ទឹក​ជ្រលក់​នេះ​ទៅ!»។ នាង​រស់​ក៏​អង្គុយ​ជិត​ពួក​អ្នក​ច្រូត លោក​បូអូស​ហុច​លាជ​ឲ្យ​នាង នាង​បរិភោគ​ឆ្អែត ហើយ​ទុក​លាជ​ដែល​នៅ​សល់​ផង។ បន្ទាប់​មក នាង​ក្រោក​ឡើង​ទៅ​រើស​ស្រូវ​ទៀត។ ពេល​នោះ លោក​បូអូស​បាន​បញ្ជា​ដល់​អ្នក​បម្រើ​របស់​លោក​ថា៖ «ទុក​ឲ្យ​នាង​រើស​ស្រូវ​នៅ​កន្លែង​មាន​កណ្ដាប់​ផង កុំ​រារាំង​នាង​អី!។ ចូរ​ទម្លាក់​កួរ​ស្រូវ​ខ្លះ​ចេញ​ពី​កណ្ដាប់​ឲ្យ​នាង​រើស​ផង កុំ​ស្ដី​បន្ទោស​នាង​ឡើយ!»។ នាង​រស់​រើស​កួរ​ស្រូវ​រហូត​ដល់​ល្ងាច រួច​នាង​បោក​បែន​កួរ​ស្រូវ​នោះ​បាន​ជិត​មួយ​ថាំង។ នាង​ក៏​ទូល​ស្រូវ​ត្រឡប់​មក​ភូមិ បង្ហាញ​ឲ្យ​ម្ដាយ​ក្មេក​ឃើញ ព្រម​ទាំង​យក​អាហារ​ដែល​សល់​ពី​ពេល​បាយ​មក​ជូន​គាត់​ផង​ដែរ។ ម្ដាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា? សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រស់​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​ថា នាង​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។ នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជានិច្ច​ចំពោះ​មនុស្ស​នៅ​រស់ ក៏​ដូច​ជា​មនុស្ស​ស្លាប់​ដែរ!»។ នាង​ណាអូមី​និយាយ​បន្ត​ទៀត​ថា៖ «បុរស​នេះ​ជា​សាច់‌ញាតិ​ជិត‌ដិត​របស់​យើង គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​យើង»។ នាង​រស់ ជា​សាសន៍​ម៉ូអាប់ ពោល​ថា៖ «គាត់​បាន​ប្រាប់​កូន​ឲ្យ​នៅ​រើស​ស្រូវ​ជា​មួយ​អ្នក​បម្រើ​របស់​គាត់ រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត»។ នាង​ណាអូមី​ពោល​ទៅ​កូន​ប្រសា​ទៀត​ថា៖ «កូន​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស​ត​ទៅ​ទៀត គឺ​ជា​ការ​ល្អ​ណាស់! បើ​កូន​ទៅ​ស្រែ​អ្នក​ដទៃ ក្រែង​លោ​គេ​ធ្វើ​បាប»។ នាង​រស់​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត។ នាង​រស់ រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​ត​ទៅ​ទៀត។

ចែក​រំលែក
អាន នាងរស់ 2

នាងរស់ 2:14-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដល់​ពេល​បរិ‌ភោគ​អាហារ លោក​បូអូស​ប្រាប់​នាង​ថា៖ «អញ្ជើញ​មក​ហូប​នំបុ័ង ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក​ជ្រលក់​នេះ​ចុះ» នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ច្រូត ហើយ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ នាង​បាន​បរិ‌ភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ។ ពេល​នាង​បាន​ក្រោក​ទៅ​រើស ហើយ​លោក​បូអូស​ប្រាប់​ពួក​កំលោះៗ​របស់​លោក​ថា៖ «ចូរ​ឲ្យ​នាង​រើស​យក​ចុះ សូម្បី​តែ​ក្នុង​គំនរ​កណ្ដាប់​ស្រូវ កុំ​បន្ទោស​នាង​អី ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្ដាប់​ចេញ ទុក​ឲ្យ​នាង​រើស កុំ​ឲ្យ​ស្តី​ថា​ដល់​នាង​ឡើយ»។ ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ​រហូត​ដល់​ល្ងាច រួច​នាង​បែន​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ប្រហែល​ជា​មួយ​ថាំង។ នាង​លើក​ទូល​យក​ទៅ​ទី​ក្រុង ឯ​ម្តាយ​ក្មេក​ក៏​ឃើញ​ស្រូវ​ដែល​នាង​រើស​យក​មក​នោះ រួច​នាង​បញ្ចេញ​ម្ហូប​ដែល​សល់​ពី​នាង​ចម្អែត ជូន​ដល់​ម្តាយ​ក្មេក។ គាត់​ក៏​សួរ​នាង​ថា៖ «នៅ​ថ្ងៃ​នេះ កូន​បាន​រើស​សន្សំ​នៅ​ទី​ណា? តើ​កូន​បាន​ធ្វើ​ការ​នៅ​កន្លែង​ណា? សូម​ឲ្យ​មាន​ព្រះពរ​ដល់​អ្នក​ណា​ដែល​បាន​អាណិត​មេត្តា​ដល់​កូន» ដូច្នេះ នាង​ក៏​រៀបរាប់​ប្រាប់​ម្តាយ​ក្មេក ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា៖ «អ្នក​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក​ឈ្មោះ លោកបូអូស»។ នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា៖ «សូម​ឲ្យ​លោក​បាន​ព្រះពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ដែល​ខាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផ​ង»។ រួច​ណា‌អូមី​និយាយ​ថា៖ «លោក​នោះ​ជា​សាច់‌ញាតិ​ជិត​ដិត​នឹង​យើង​ទេ លោក​ជា​អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន»។ នាង​រស់​ជា​សាសន៍​ម៉ូអាប់​នោះ ក៏​ឆ្លើយ​ឡើង​ថា៖ «ចាស៎ លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​ដែរ​ថា "នាង​ត្រូ​វ​នៅ​ជាប់​នឹង​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នេះ រហូត​ដល់​ច្រូត​ចម្រូត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ហើយ"»។ ណា‌អូមី​និយាយ​ទៅ​នាង​រស់ ជា​កូន​ប្រសា​ថា៖ «កូន​អើយ បើ​កូន​ចេញ​ទៅ​ជា​មួយ​ពួក​ស្រី​របស់​លោក នោះ​ស្រួល​ហើយ មិន​ចាំ​បាច់​ទៅ​ស្រែ​ណា​ផ្សេង​ទៀត​ទេ ក្រែង​គេ​ធ្វើ​បាប»។ ដូច្នេះ នាង​ក៏​នៅ​ជាប់​ជា​មួយ​ពួក​ស្រីៗ​របស់​លោកបូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចម្រូត​ស្រូវ និង​ស្រូវ​ភោជ្ជ‌សាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​ម្តាយ​ក្មេក។

ចែក​រំលែក
អាន នាងរស់ 2

នាងរស់ 2:14-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​បរិភោគ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «អញ្ជើញ​មក​ពិសា​នំប៉័ង ហើយ​ជ្រលក់​នំប៉័ង​ក្នុង​ទឹក​ជ្រលក់​នេះ​ទៅ!»។ នាង​រស់​ក៏​អង្គុយ​ជិត​ពួក​អ្នក​ច្រូត លោក​បូអូស​ហុច​លាជ​ឲ្យ​នាង នាង​បរិភោគ​ឆ្អែត ហើយ​ទុក​លាជ​ដែល​នៅ​សល់​ផង។ បន្ទាប់​មក នាង​ក្រោក​ឡើង​ទៅ​រើស​ស្រូវ​ទៀត។ ពេល​នោះ លោក​បូអូស​បាន​បញ្ជា​ដល់​អ្នក​បម្រើ​របស់​លោក​ថា៖ «ទុក​ឲ្យ​នាង​រើស​ស្រូវ​នៅ​កន្លែង​មាន​កណ្ដាប់​ផង កុំ​រារាំង​នាង​អី!។ ចូរ​ទម្លាក់​កួរ​ស្រូវ​ខ្លះ​ចេញ​ពី​កណ្ដាប់​ឲ្យ​នាង​រើស​ផង កុំ​ស្ដី​បន្ទោស​នាង​ឡើយ!»។ នាង​រស់​រើស​កួរ​ស្រូវ​រហូត​ដល់​ល្ងាច រួច​នាង​បោក​បែន​កួរ​ស្រូវ​នោះ​បាន​ជិត​មួយ​ថាំង។ នាង​ក៏​ទូល​ស្រូវ​ត្រឡប់​មក​ភូមិ បង្ហាញ​ឲ្យ​ម្ដាយ​ក្មេក​ឃើញ ព្រម​ទាំង​យក​អាហារ​ដែល​សល់​ពី​ពេល​បាយ​មក​ជូន​គាត់​ផង​ដែរ។ ម្ដាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា? សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រស់​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​ថា នាង​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។ នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជានិច្ច​ចំពោះ​មនុស្ស​នៅ​រស់ ក៏​ដូច​ជា​មនុស្ស​ស្លាប់​ដែរ!»។ នាង​ណាអូមី​និយាយ​បន្ត​ទៀត​ថា៖ «បុរស​នេះ​ជា​សាច់‌ញាតិ​ជិត‌ដិត​របស់​យើង គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​យើង»។ នាង​រស់ ជា​សាសន៍​ម៉ូអាប់ ពោល​ថា៖ «គាត់​បាន​ប្រាប់​កូន​ឲ្យ​នៅ​រើស​ស្រូវ​ជា​មួយ​អ្នក​បម្រើ​របស់​គាត់ រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត»។ នាង​ណាអូមី​ពោល​ទៅ​កូន​ប្រសា​ទៀត​ថា៖ «កូន​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស​ត​ទៅ​ទៀត គឺ​ជា​ការ​ល្អ​ណាស់! បើ​កូន​ទៅ​ស្រែ​អ្នក​ដទៃ ក្រែង​លោ​គេ​ធ្វើ​បាប»។ នាង​រស់​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត។ នាង​រស់ រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​ត​ទៅ​ទៀត។

ចែក​រំលែក
អាន នាងរស់ 2

នាងរស់ 2:14-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ពេល​បាយ បូអូស​ប្រាប់​នាង​ថា អញ្ជើញ​មក​ហូប ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក‌ខ្មេះ​ចុះ នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ចំរូត ឯ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ ហើយ​នាង​បាន​បរិភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ កាល​នាង​បាន​ក្រោក​ឡើង​ទៅ​រើស​ទៀត នោះ​បូអូស​ប្រាប់​ដល់​ពួក​កំឡោះ​របស់​គាត់​ថា ចូរ​បើក​ឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុក​ឲ្យ​នាង​រើស កុំ​ឲ្យ​ស្តី​ថា​ដល់​នាង​ឡើយ។ ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ​រហូត​ដល់​ល្ងាច រួច​នាង​បែង​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ឱក​ប្រហែល​ជា​១​ថាំង នាង​លើក​ទូល​នាំ​យក​ទៅ​ឯ​ទី​ក្រុង ឯ​ម្តាយ​ក្មេក​ក៏​ឃើញ​ស្រូវ​ដែល​នាង​រើស​យក​មក​នោះ រួច​នាង​បញ្ចេញ​ម្ហូប​ដែល​សល់​ពី​នាង​ចំអែត ជូន​ដល់​ម្តាយ​ក្មេក គាត់​ក៏​សួរ​នាង​ថា នៅ​ថ្ងៃ​នេះ ឯង​បាន​រើស​សន្សំ​នៅ​ទី​ណា តើ​ឯង​បាន​ធ្វើ​ការ​នៅ​កន្លែង​ណា សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង ដូច្នេះ​នាង​ក៏​រៀប‌រាប់​ប្រាប់​ម្តាយ​ក្មេក​ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា មនុស្ស​នោះ​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក​ឈ្មោះ បូអូស នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា សូម​ឲ្យ​លោក​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង រួច​ន៉ាអូមី​និយាយ​ថា លោក​នោះ​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​យើង​ហើយ លោក​ជា​អ្នក​១​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន នាង​រស់ ជា​សាសន៍​ម៉ូអាប់​នោះ ក៏​ឆ្លើយ​ឡើង​ថា ចាស លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​ដែរ​ថា ត្រូវ​ឲ្យ​នាង​នៅ​ជាប់​តែ​នឹង​ពួក​កំឡោះ​របស់​ខ្ញុំ​នេះ ដរាប​ដល់​ច្រូត​ចំរូត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ហើយ នោះ​ន៉ាអូមី​និយាយ​ទៅ​នាង​រស់​ជា​កូន​ប្រសា​ថា កូន​អើយ បើ​ឯង​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក មិន​ឲ្យ​មាន​អ្នក​ណា​ជួប​នឹង​ឯង​នៅ​ស្រែ​ឯ​ទៀត នោះ​ស្រួល​ហើយ ដូច្នេះ​នាង​ក៏​នៅ​ជាប់​ជា​មួយ​នឹង​ពួក​ស្រី​របស់​បូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចំរូត​នៃ​ស្រូវ​ឱក នឹង​ស្រូវ​ភោជ្ជ‌សាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​នឹង​ម្តាយ​ក្មេក។

ចែក​រំលែក
អាន នាងរស់ 2