លុះដល់ពេលបាយ បូអូសប្រាប់នាងថា អញ្ជើញមកហូប ហើយជ្រលក់អាហារទៅក្នុងទឹកខ្មេះចុះ នាងក៏អង្គុយនៅខាងពួកអ្នកចំរូត ឯគេក៏ហុចលាជមកឲ្យនាងដែរ ហើយនាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ កាលនាងបានក្រោកឡើងទៅរើសទៀត នោះបូអូសប្រាប់ដល់ពួកកំឡោះរបស់គាត់ថា ចូរបើកឲ្យនាងរើសយកក្នុងគំនរកណ្តាប់ស្រូវផងចុះ កុំឲ្យបន្ទោសនាងឡើយ ហើយហូតគួរខ្លះពីកណ្តាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ។ ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែងស្រូវដែលបានរើសនោះ បានស្រូវឱកប្រហែលជា១ថាំង នាងលើកទូលនាំយកទៅឯទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូបដែលសល់ពីនាងចំអែត ជូនដល់ម្តាយក្មេក គាត់ក៏សួរនាងថា នៅថ្ងៃនេះ ឯងបានរើសសន្សំនៅទីណា តើឯងបានធ្វើការនៅកន្លែងណា សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង ដូច្នេះនាងក៏រៀបរាប់ប្រាប់ម្តាយក្មេកពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា មនុស្សនោះដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ បូអូស នោះគាត់និយាយទៅកូនប្រសាថា សូមឲ្យលោកបានពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង រួចន៉ាអូមីនិយាយថា លោកនោះជាសាច់ញាតិជិតដិតនឹងយើងហើយ លោកជាអ្នក១ដែលមានច្បាប់នឹងលោះឲ្យយើងបាន នាងរស់ ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា ចាស លោកមានប្រសាសន៍នឹងខ្ញុំដែរថា ត្រូវឲ្យនាងនៅជាប់តែនឹងពួកកំឡោះរបស់ខ្ញុំនេះ ដរាបដល់ច្រូតចំរូតទាំងប៉ុន្មានរបស់ខ្ញុំហើយ នោះន៉ាអូមីនិយាយទៅនាងរស់ជាកូនប្រសាថា កូនអើយ បើឯងចេញទៅជាមួយនឹងពួកស្រីរបស់លោក មិនឲ្យមានអ្នកណាជួបនឹងឯងនៅស្រែឯទៀត នោះស្រួលហើយ ដូច្នេះនាងក៏នៅជាប់ជាមួយនឹងពួកស្រីរបស់បូអូសនោះ ទាំងខំរើសសន្សំទាល់តែចំរូតនៃស្រូវឱក នឹងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយនឹងម្តាយក្មេក។
អាន នាងរស់ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងរស់ 2:14-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ