រ៉ូម 7:22-23
រ៉ូម 7:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់ ក៏ប៉ុន្តែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការ របស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់ជាឈ្លើយ ធ្វើតាមបញ្ជារបស់បាប ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។
រ៉ូម 7:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែ ខ្ញុំឃើញមានច្បាប់មួយទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលច្បាំងនឹងច្បាប់នៃគំនិតរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់នៅក្រោមច្បាប់របស់បាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។
រ៉ូម 7:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង