រ៉ូម 7:21-24

រ៉ូម 7:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ចំពោះ​ខ្ញុំ​ដែល​ចង់​ធ្វើ​អំពើ​ល្អ ខ្ញុំ​សង្កេត​ឃើញ​មាន​គោល‌ការណ៍​មួយ​នេះ​ថា ខ្ញុំ​មាន​សមត្ថ‌ភាព​ធ្វើ​បាន​តែ​អំពើ​អាក្រក់​ប៉ុណ្ណោះ។ ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ណាស់ ក៏​ប៉ុន្តែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ មាន​គោល‌ការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មន‌សិការ​ របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ជា​ឈ្លើយ ធ្វើ​តាម​បញ្ជា​របស់​បាប​ ដែល​ស្ថិត​នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។ ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​បាន?

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ខ្ញុំ​រក​ឃើញ​ច្បាប់​មួយ​គឺ ពេល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ល្អ ការ​អាក្រក់​ចេះ​តែ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច។ ដ្បិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ខ្ញុំ​ត្រេក​អរ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ ប៉ុន្តែ ខ្ញុំ​ឃើញ​មាន​ច្បាប់​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​ច្បាំង​នឹង​ច្បាប់​នៃ​គំនិត​របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​នៅ​ក្រោម​ច្បាប់​របស់​បាប ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ។ ខ្ញុំ​នេះ​ជា​មនុស្ស​វេទនា​ណាស់! តើ​អ្នក​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន?

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ាង​នោះ​ខ្ញុំ​ឃើញ​ច្បាប់​១​នេះ​ថា ឯ​ខ្ញុំ ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្ដី​ល្អ នោះ​ចេះ​តែ​មាន​សេចក្ដី​អាក្រក់​ជាប់​នៅ​នឹង​ខ្ញុំ​ជានិច្ច ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេក‌អរ​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ព្រះ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប‌កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង វេទនា​ណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន

ចែក​រំលែក
អាន រ៉ូម 7