រ៉ូម 15:25-29

រ៉ូម 15:25-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ឥឡូវ​នេះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​បម្រើ​ដល់​ពួក​បរិសុទ្ធ​សិន ដ្បិត​បង‌ប្អូន​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ គេ​ពេញ​ចិត្ត​នឹង​រួម​ចំណែក​ជួយ​ដល់​បង‌ប្អូន​ក្រីក្រ ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម។ គេ​ពេញ​ចិត្ត​ធ្វើ​ការ​នេះ ហើយ​គេ​ជំពាក់​ដល់​អ្នក​ទាំង​នោះ​ពិត​មែន ដ្បិត​បើ​ពួក​សាសន៍​ដទៃ​បាន​ទទួល​ចំណែក​ជា​ព្រះពរ​ខាង​វិញ្ញាណ​ពី​ពួកគេ នោះ​គេ​គួរ​តែ​ជួយ​អ្នក​ទាំង​នោះ​ជា​របស់​ខាង​សាច់​ឈាម​វិញ​ដែរ។ ដូច្នេះ ពេល​ខ្ញុំ​បាន​បំពេញ​កិច្ច‌ការ​នេះ​ចប់ គឺ​បាន​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៉្បាញ ហើយ​ឆៀង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​មាន​ព្រះ‌ពរ​ដ៏​ពោរ‌ពេញ​របស់​ព្រះ‌គ្រីស្ទ​មក​ជាមួយ​ដែរ។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:25-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ពេល​នេះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​បម្រើ​ប្រជា‌ជន​ដ៏វិសុទ្ធ* ដ្បិត​បងប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ បាន​មូល​មតិ​គ្នា​ចូល​ប្រាក់​ទៅ​ជួយ​បងប្អូន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏វិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡឹម។ បងប្អូន​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ដូច្នេះ ព្រោះ​គេ​មាន​ជំពាក់​បំណុល​ម្យ៉ាង គឺ​បងប្អូន​សាសន៍​ដទៃ​បាន​ទទួល​សម្បត្តិ​ខាង​វិញ្ញាណ រួម​ជា​មួយ​សាសន៍​យូដា​យ៉ាង​ណា គេ​ក៏​ត្រូវ​យក​សម្បត្តិ​ខាង​លោកីយ៍​ទៅ​ជួយ​សាសន៍​យូដា​យ៉ាង​នោះ​ដែរ។ ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​ឲ្យ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្ប៉ាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បងប្អូន។ ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​មក​រក​បងប្អូន​នោះ ខ្ញុំ​មាន​ទាំង​ព្រះ‌ពរ​គ្រប់​យ៉ាង​របស់​ព្រះ‌គ្រិស្ត​មក​ជា​មួយ​ផង​ ។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:25-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឥឡូវ​នេះ ខ្ញុំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ដល់​ពួក​បរិសុទ្ធ​សិន ដ្បិត​ពួក​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ គេ​សុខ​ចិត្ត​រៃ​គ្នា ផ្ញើ​ទៅ​ជួយ​ដល់​ពួក​អ្នក​ក្រីក្រ ក្នុង​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម គេ​សុខ​ចិត្ត​ចង់​ធ្វើ​ការ​នោះ ហើយ​គេ​ក៏​ជំពាក់​ពួក​នោះ​ដែរ ដ្បិត​បើ​សិន​ជា​ពួក​សាសន៍​ដទៃ បាន​ទទួល​ចំណែក​នៃ​អស់​ទាំង​សេចក្ដី ខាង​ព្រលឹង​វិញ្ញាណ​ពី​គេ នោះ​គួរ​តែ​ជួយ​គេ​ក្នុង​របស់​ទាំង​ប៉ុន្មាន ខាង​សាច់​ឈាម​វិញ ដូច្នេះ កាល​ណា​ខ្ញុំ​បាន​សំរេច​ការ​នេះ គឺ​ប្រគល់​ផល​នៃ​ការ​ជំនួយ​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ ដោយ‌សារ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ដឹង​ថា ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​នាំ​ទាំង​ព្រះ‌ពរ នៃ​ដំណឹង​ល្អ​ផង​ព្រះ‌គ្រីស្ទ​ដ៏​ពោរ‌ពេញ​មក​ដែរ។

ចែក​រំលែក
អាន រ៉ូម 15

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ