រ៉ូម 15:25-29

រ៉ូម 15:25-29 ពគប

តែ​ឥឡូវ​នេះ ខ្ញុំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ដល់​ពួក​បរិសុទ្ធ​សិន ដ្បិត​ពួក​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ គេ​សុខ​ចិត្ត​រៃ​គ្នា ផ្ញើ​ទៅ​ជួយ​ដល់​ពួក​អ្នក​ក្រីក្រ ក្នុង​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម គេ​សុខ​ចិត្ត​ចង់​ធ្វើ​ការ​នោះ ហើយ​គេ​ក៏​ជំពាក់​ពួក​នោះ​ដែរ ដ្បិត​បើ​សិន​ជា​ពួក​សាសន៍​ដទៃ បាន​ទទួល​ចំណែក​នៃ​អស់​ទាំង​សេចក្ដី ខាង​ព្រលឹង​វិញ្ញាណ​ពី​គេ នោះ​គួរ​តែ​ជួយ​គេ​ក្នុង​របស់​ទាំង​ប៉ុន្មាន ខាង​សាច់​ឈាម​វិញ ដូច្នេះ កាល​ណា​ខ្ញុំ​បាន​សំរេច​ការ​នេះ គឺ​ប្រគល់​ផល​នៃ​ការ​ជំនួយ​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ ដោយ‌សារ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ដឹង​ថា ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​នាំ​ទាំង​ព្រះ‌ពរ នៃ​ដំណឹង​ល្អ​ផង​ព្រះ‌គ្រីស្ទ​ដ៏​ពោរ‌ពេញ​មក​ដែរ។

អាន រ៉ូម 15