ទំនុកតម្កើង 90:1-4

ទំនុកតម្កើង 90:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ជម្រក​របស់​យើង​ខ្ញុំ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ព្រះអង្គ​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ព្រះអង្គ​ជា​ព្រះ‌ជាម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «ពូជ‌ពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!» ចំពោះ​ព្រះអង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំ ប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល‌មិញ​ដែល​កន្លង​ផុត​ទៅ ឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។

ទំនុកតម្កើង 90:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​លំនៅ របស់​យើង​ខ្ញុំ នៅ​គ្រប់​ជំនាន់។ មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​មាន​ព្រះ‌បន្ទូល​ថា «ឱ​ពួក​កូន​មនុស្ស​អើយ ចូរ​វិល​ត្រឡប់​ទៅ​វិញ​ទៅ»។ ដ្បិត​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ មួយ​ពាន់​ឆ្នាំប្រៀប​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ផុត​ទៅ ឬ​ដូច​ជា​យាម​មួយ​ក្នុងពេល​យប់។

ទំនុកតម្កើង 90:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ធ្វើ​ជា​ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំ នៅ​អស់​ទាំង​ដំណ​ត​មក គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី នឹង​មនុស្ស​លោក​នៅ​ឡើយ ចាប់​តាំង​ពី​អស់‌កល្ប រៀង​ទៅដល់​អស់‌កល្ប‌ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ដោយ​បន្ទូល​ថា អស់​ទាំង​មនុស្ស​ជាតិ​អើយ ចូរ​ត្រឡប់​វិល​ទៅ​វិញ​ចុះ ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់ នោះ​១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ហួស​ទៅ​ហើយ ក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ