ទំនុកតម្កើង 84:8-10
ទំនុកតម្កើង 84:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ -បង្អង់ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទតមើល សូមទតចំមុខអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងផង! ៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
ទំនុកតម្កើង 84:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក ឱព្រះជាម្ចាស់អើយ ព្រះអង្គជាខែលការពារយើងខ្ញុំ សូមទ្រង់ព្រះសន្ដោសទតមកព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។ មួយថ្ងៃ នៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
ទំនុកតម្កើង 84:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ បង្អង់ ៙ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទ្រង់ទតមក សូមមើលចំមុខរបស់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់ នោះវិសេសជាង១ពាន់ថ្ងៃណាទៀត ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់