ទំនុកតម្កើង 84:8-10

ទំនុកតម្កើង 84:8-10 គកស១៦

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ស្តាប់​ការ​អធិស្ឋាន​របស់​ទូល‌បង្គំ ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ -បង្អង់ ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទត​មើល សូម​ទត​ចំ​មុខ​អ្នក​ដែល​ព្រះ‌អង្គ បាន​ចាក់​ប្រេង​តាំង​ផង! ៙ ដ្បិត​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​របស់​ព្រះ‌អង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត។ ទូល‌បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឈរ​នៅ​មាត់​ទ្វារ ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ ជា​ជាង​រស់​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់។