ទំនុកតម្កើង 72:12-14
ទំនុកតម្កើង 72:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះរាជារំដោះមនុស្សកម្សត់ទុគ៌តឲ្យរួច ពេលគេស្រែករកព្រះអង្គ គឺទាំងមនុស្សក្រីក្រ និងអ្នកដែលគ្មានទីពឹង។ ព្រះរាជាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ហើយក៏សង្គ្រោះជីវិតមនុស្សកម្សត់ទុគ៌តនោះ។ ព្រះរាជាលោះជីវិតពួកគេ ឲ្យរួចពីការសង្កត់សង្កិន និងអំពើឃោរឃៅ ឈាមរបស់គេ មានតម្លៃណាស់នៅចំពោះព្រះអង្គ។
ទំនុកតម្កើង 72:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះករុណារំដោះជនក្រីក្រ នៅពេលគេស្រែកអង្វរព្រះករុណា ហើយព្រះករុណារំដោះជនទុគ៌ត ដែលគ្មានទីពឹង។ ព្រះករុណាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ព្រះករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។ ព្រះករុណារំដោះពួកគេឲ្យរួចផុត ពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ ចំពោះព្រះករុណា ជីវិតរបស់ពួកគេមានតម្លៃណាស់។
ទំនុកតម្កើង 72:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួច ក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្តា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិន នឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ។