ទំនុកតម្កើង 72:10-11
ទំនុកតម្កើង 72:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមឲ្យស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងកោះនានានាំសួយអាករមកថ្វាយព្រះអង្គ សូមឲ្យស្ដេចទាំងឡាយនៅស្រុកសេបា និងស្រុកសាបា នាំបណ្ណាការមកថ្វាយដែរ! សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ នៅចំពោះព្រះអង្គ ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ!
ទំនុកតម្កើង 72:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកថ្វាយដែរ។ ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបថ្វាយបង្គំព្រះករុណា ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបម្រើព្រះករុណា។
ទំនុកតម្កើង 72:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកក្សត្រនៃស្រុកតើស៊ីស នឹងកោះទាំងប៉ុន្មាន នឹងថ្វាយសួយអាករ ពួកក្សត្រនៃស្រុកសេបា នឹងស្រុកសាបា នឹងថ្វាយគ្រឿងបណ្ណាការដែរ អើ ពួកក្សត្រទាំងអស់ នឹងផ្តួលខ្លួនក្រាបចុះ នៅចំពោះទ្រង់ ហើយអស់ទាំងនគរនឹងចំណុះទ្រង់ដែរ