ទំនុកតម្កើង 52:8-9
ទំនុកតម្កើង 52:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចី នៅក្នុងដំណាក់របស់ព្រះ ខ្ញុំទុកចិត្តនឹងព្រះហឫទ័យសប្បុរស របស់ព្រះជារៀងរហូតតទៅ។ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ដោយព្រោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
ទំនុកតម្កើង 52:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងព្រះដំណាក់ របស់ព្រះជាម្ចាស់ ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី ខ្ញុំពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណា របស់ព្រះជាម្ចាស់រហូតតទៅ។ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។
ទំនុកតម្កើង 52:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់ព្រះ ខ្ញុំទុកចិត្តនឹងសេចក្ដីសប្បុរសនៃព្រះជានិច្ច ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាប ដោយព្រោះទ្រង់បានសំរេចការនោះ ហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស នៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។