ទំនុកតម្កើង 27:1-5

ទំនុកតម្កើង 27:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ‌យេហូវ៉ា​ជា​ទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នក​ណា? ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺបច្ចា​មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំ ដើម្បី​ស៊ី​សាច់​ខ្ញុំ នោះ​គេ​នឹង​ជំពប់​ដួល។ ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដែរ។ ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ខ្ញុំ ដោយ​បំបាំង​ខ្ញុំ​នៅ​ក្នុង​ជម្រក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីកំបាំង នៃ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។

ទំនុកតម្កើង 27:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ! ព្រះ‌អម្ចាស់​ជា​ទី​ជម្រក​របស់​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។ ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។ ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ជានិច្ច។ ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់ និង​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ព្រះអង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះអង្គ ព្រះអង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លា ព្រះអង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។

ទំនុកតម្កើង 27:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា កាល​មនុស្ស​អាក្រក់ គឺ​ជា​ពួក​ទាស់​ទទឹង ហើយ​ជា​ខ្មាំង​សត្រូវ​នៃ​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំ ដើម្បី​នឹង​ស៊ី​សាច់​ខ្ញុំ នោះ​គេ​បាន​ជំពប់​ដួល​ទាំង​អស់​គ្នា ទោះ​បើ​មាន​ពួក​ពល​មក​បោះ​ទ័ព​ច្បាំង​នឹង​ខ្ញុំ គង់​តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយ ទោះ​បើ​កើត​មាន​ចំបាំង​ទាស់​នឹង​ខ្ញុំ គង់​តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ អស់​១​ជីវិត​ខ្ញុំ ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ទ្រង់ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា

ទំនុកតម្កើង 27:1-5

ទំនុកតម្កើង 27:1-5 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ