ទំនុកតម្កើង 20:1-5

ទំនុកតម្កើង 20:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ព្រះ‌រាជា នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន សូម​ព្រះ‌នាម​ព្រះ​របស់​លោក​យ៉ាកុប ការ‌ពារ​ព្រះ‌រាជា!។ សូម​ព្រះអង្គ​ជួយ​ព្រះ‌រាជា ពី​ព្រះ‌វិហារ​របស់​ព្រះអង្គ សូម​ព្រះអង្គ​គាំទ្រ​ព្រះ‌រាជា​ពី​ភ្នំ​ស៊ីយ៉ូន!។ សូម​ឲ្យ​ព្រះអង្គ​នឹក​ឃើញ​តង្វាយ ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា ហើយ​សូម​ឲ្យ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​យញ្ញ‌បូជា​ដែល​ស្ដេច​យក​មក​ថ្វាយ!។ - សម្រាក សូម​ព្រះអង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះ‌រាជា តាម​តែ​ទ្រង់​ប្រាថ្នា និង​ធ្វើ​ឲ្យ​គម្រោង‌ការ របស់​ព្រះ‌រាជា​បាន​សម្រេច​ទាំង​អស់!។ យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យ‌ជម្នះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​របស់​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌រាជា​ទូល​សូម។

ទំនុកតម្កើង 20:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ដល់​ព្រះ​ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ព្រះ‌នាម​នៃ​ព្រះ​របស់​លោក​យ៉ាកុប ការពារ​ព្រះ​ករុណា! សូម​ព្រះ‌អង្គ​បញ្ជូន​ជំនួយ​ពី​ទី​បរិសុទ្ធ មក​ជួយ​ព្រះ​ករុណា ហើយ​ចម្រើន​កម្លាំង​ព្រះ​ករុណា ពី​ក្រុង​ស៊ីយ៉ូន​មក! សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​តង្វាយ​ទាំង​ប៉ុន្មាន របស់​ព្រះករុណា ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា របស់​ព្រះករុណា​ផង! –បង្អង់ ៙ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ករុណា ហើយសូម​ឲ្យ​គ​ម្រោង​ការ​ទាំង​ប៉ុន្មាន របស់​ព្រះ‌ករុណា​បាន​សម្រេច! សូម​ឲ្យ​យើង​ខ្ញុំ​បាន​ស្រែក​ហ៊ោ​ដោយ​អំណរ នឹង​ជ័យ​ជម្នះ​របស់​ព្រះ​ករុណា ហើយ​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង។ សូម​ព្រះ‌យេហូវ៉ា​សម្រេច​តាម អស់​ទាំង​សំណូម​របស់​ព្រះ‌ករុណា​ផង។

ទំនុកតម្កើង 20:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ឆ្លើយ​ដល់ ព្រះ‌ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​របស់​យ៉ាកុប បាន​តាំង​ទ្រង់​ឡើង​នៅ​លើ​ទី​ខ្ពស់ ព្រម​ទាំង​ចាត់​សេចក្ដី​ជំនួយ​ពី​ទី​បរិសុទ្ធ​មក​ជួយ​ទ្រង់ ហើយ​ចំរើន​កំឡាំង​ទ្រង់​ពី​ក្រុង​ស៊ីយ៉ូន​មក ទាំង​នឹក​ចាំ​ពី​បណ្តា​ដង្វាយ​របស់​ទ្រង់ ហើយ​ទទួល​យញ្ញ‌បូជា​របស់​ទ្រង់​ផង។ –បង្អង់ ៙ សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ‌ទ័យ ហើយ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​គំនិត​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​អរ​សប្បាយ​ដោយ​ទ្រង់​មាន​ជ័យ‌ជំនះ ហើយ​នឹង​លើក​ទង់‌ជ័យ​ឡើង ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​សំរេច​តាម​អស់​ទាំង សេចក្ដី​សំណូម​របស់​ព្រះ‌ករុណា​ផង។