ទំនុកដំកើង 20:1-5

ទំនុកដំកើង 20:1-5 ពគប

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ឆ្លើយ​ដល់ ព្រះ‌ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​របស់​យ៉ាកុប បាន​តាំង​ទ្រង់​ឡើង​នៅ​លើ​ទី​ខ្ពស់ ព្រម​ទាំង​ចាត់​សេចក្ដី​ជំនួយ​ពី​ទី​បរិសុទ្ធ​មក​ជួយ​ទ្រង់ ហើយ​ចំរើន​កំឡាំង​ទ្រង់​ពី​ក្រុង​ស៊ីយ៉ូន​មក ទាំង​នឹក​ចាំ​ពី​បណ្តា​ដង្វាយ​របស់​ទ្រង់ ហើយ​ទទួល​យញ្ញ‌បូជា​របស់​ទ្រង់​ផង។ –បង្អង់ ៙ សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ‌ទ័យ ហើយ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​គំនិត​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​អរ​សប្បាយ​ដោយ​ទ្រង់​មាន​ជ័យ‌ជំនះ ហើយ​នឹង​លើក​ទង់‌ជ័យ​ឡើង ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​សំរេច​តាម​អស់​ទាំង សេចក្ដី​សំណូម​របស់​ព្រះ‌ករុណា​ផង។