សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះរាជា នៅថ្ងៃដែលស្ដេចមានអាសន្ន សូមព្រះនាមព្រះរបស់លោកយ៉ាកុប ការពារព្រះរាជា!។ សូមព្រះអង្គជួយព្រះរាជា ពីព្រះវិហាររបស់ព្រះអង្គ សូមព្រះអង្គគាំទ្រព្រះរាជាពីភ្នំស៊ីយ៉ូន!។ សូមឲ្យព្រះអង្គនឹកឃើញតង្វាយ ទាំងប៉ុន្មានរបស់ព្រះរាជា ហើយសូមឲ្យព្រះអង្គគាប់ព្រះហឫទ័យ នឹងយញ្ញបូជាដែលស្ដេចយកមកថ្វាយ!។ - សម្រាក សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជា តាមតែទ្រង់ប្រាថ្នា និងធ្វើឲ្យគម្រោងការ របស់ព្រះរាជាបានសម្រេចទាំងអស់!។ យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជម្នះ យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះរាជាទូលសូម។
អាន ទំនុកតម្កើង 20
ស្ដាប់នូវ ទំនុកតម្កើង 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 20:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ