ទំនុកតម្កើង 1:2-6

ទំនុកតម្កើង 1:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។ អ្នក​នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​មិន​ចេះ​ស្រពោន ឡើយ កិច្ច‌ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ សុទ្ធ​តែចម្រុង​ចម្រើន​ទាំង​អស់។ ចំណែក​មនុស្ស​អាក្រក់វិញ មិន​ដូច្នោះ​ទេ គឺ​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ខ្ចាត់‌ខ្ចាយ​ទៅ។ ដូច្នេះ មនុស្ស​អាក្រក់​មិន​អាច​ឈរ នៅ​ក្នុង​គ្រា​ជំនុំ‌ជម្រះបាន​ឡើយ ឯ​មនុស្ស​បាប ក៏​មិន​អាច​ឈរ​ក្នុង​ក្រុម​ជំនុំ នៃ​មនុស្ស​សុចរិត​បាន​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​អន្តរាយ។

ទំនុកតម្កើង 1:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់ ព្រះ‌អម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ* របស់​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ។ អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចម្រុង‌ចម្រើន​ទាំង​អស់។ រីឯ​មនុស្ស​ពាល​វិញ មិន​ដូច្នោះ​ទេ គឺ​ពួក​គេ​ប្រៀប​បាន​នឹង​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។ នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស មនុស្ស​ពាល​ពុំ​អាច​ក្រោក​ឈរ​បាន​ឡើយ ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​សុចរិត*​បាន​ដែរ។ ដ្បិត​ព្រះ‌អម្ចាស់​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ នាំ​ឲ្យ​ខ្លួន​វិនាស​អន្តរាយ។

ទំនុកតម្កើង 1:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ‌វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោនឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់ ចំណែក​មនុស្ស​អាក្រក់ មិន​ដូច្នោះ​ទេ គឺ​គេ​ដូច​ជា​អង្កាម​វិញ ដែល​ខ្យល់​ផាត់​ខ្ចាត់​ខ្ចាយ​ទៅ ដូច្នេះ ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធន់​នៅ​ក្នុង​គ្រា​ជំនុំ‌ជំរះទេ ឯ​ពួក​មាន​បាប ក៏​ឈរ​ក្នុង​ជំនុំ​មនុស្ស​សុចរិត​មិន​បាន​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​ទៅ​វិញ។

ទំនុកតម្កើង 1:2-6

ទំនុកតម្កើង 1:2-6 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ