ទំនុកដំកើង 1:2-6

ទំនុកដំកើង 1:2-6 ពគប

អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ‌វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោនឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់ ចំណែក​មនុស្ស​អាក្រក់ មិន​ដូច្នោះ​ទេ គឺ​គេ​ដូច​ជា​អង្កាម​វិញ ដែល​ខ្យល់​ផាត់​ខ្ចាត់​ខ្ចាយ​ទៅ ដូច្នេះ ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធន់​នៅ​ក្នុង​គ្រា​ជំនុំ‌ជំរះទេ ឯ​ពួក​មាន​បាប ក៏​ឈរ​ក្នុង​ជំនុំ​មនុស្ស​សុចរិត​មិន​បាន​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​ទៅ​វិញ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកដំកើង 1:2-6