ទំនុកតម្កើង 1
1
ភាគទីមួយ
(ទំនុកតម្កើង ១-៤១)
សុភមង្គលដ៏ពិតប្រាកដ
1មានសុភមង្គលហើយ
អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល
មិនឈរក្នុងមាគ៌ារបស់មនុស្សបាប
ហើយក៏មិនអង្គុយរួមជាមួយ
ពួកអ្នកចំអកឡកឡឺយ
2ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យវិន័យរបស់
ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ*
របស់ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ។
3 អ្នកនោះប្រៀបបាននឹងដើមឈើ
ដុះនៅក្បែរផ្លូវទឹក
ដែលផ្ដល់ផលផ្លែតាមរដូវកាល
ហើយមានស្លឹកមិនចេះស្លោកស្រពោន
អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។
4រីឯមនុស្សពាលវិញ មិនដូច្នោះទេ
គឺពួកគេប្រៀបបាននឹងអង្កាម
ដែលត្រូវខ្យល់ផាត់បាត់ទៅ។
5នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស
មនុស្សពាលពុំអាចក្រោកឈរបានឡើយ
ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម
មនុស្សសុចរិត*បានដែរ។
6ដ្បិតព្រះអម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិត
រីឯមាគ៌ារបស់មនុស្សពាលវិញ
នាំឲ្យខ្លួនវិនាសអន្តរាយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.