សុភាសិត 8:8-14
សុភាសិត 8:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។ អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់ រីឯអស់អ្នកចេះដឹងក៏យល់ថា ខ្ញុំនិយាយត្រឹមត្រូវមែនដែរ។ ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់ រីឯការចេះដឹងមានតម្លៃ លើសមាសទឹកដប់ទៅទៀត។ ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។ ខ្ញុំជាប្រាជ្ញា ការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំ ខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ តែងតែស្អប់អំពើអាក្រក់ ខ្ញុំមិនចូលចិត្តការអួតបំប៉ោង ការព្រហើន អំពើអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។ ខ្ញុំមានប្រាជ្ញា និងយោបល់ ខ្ញុំផ្ដល់តម្រិះ និងកម្លាំង
សុភាសិត 8:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់ទាំងពាក្យនៃមាត់យើង សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នក ដែលរកបានតម្រិះដែរ ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។ ខ្ញុំជាប្រាជ្ញា ខ្ញុំរស់នៅជាមួយគំនិតវាងវៃ ខ្ញុំមានតម្រិះ និងមានសុភនិច្ឆ័យ។ ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់ការអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ និងមាត់ពោលពាក្យវៀច នោះយើងក៏ស្អប់ណាស់ ការជួយគំនិតជារបស់ផងយើង ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង យើងជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ
សុភាសិត 8:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នកដែលរកបានដំរិះដែរ ស៊ូទទួលយកដំបូន្មានរបស់អញ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។ អញនេះជាតួប្រាជ្ញា អញយកគំនិតវាងវៃទុកជាលំនៅរបស់អញ ក៏មានចំណេះចេះគិតពិចារណា ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់សេចក្ដីអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់ ការជួយគំនិតជារបស់ផងអញ ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង អញជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ