អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នកដែលរកបានដំរិះដែរ ស៊ូទទួលយកដំបូន្មានរបស់អញ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។ អញនេះជាតួប្រាជ្ញា អញយកគំនិតវាងវៃទុកជាលំនៅរបស់អញ ក៏មានចំណេះចេះគិតពិចារណា ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់សេចក្ដីអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់ ការជួយគំនិតជារបស់ផងអញ ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង អញជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ
អាន សុភាសិត 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 8:8-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ