សុភាសិត 30:20-33
សុភាសិត 30:20-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។ មានរឿងបីបួនយ៉ាងដែលធ្វើឲ្យក្រឡាប់ផែនដី ព្រោះផែនដីទ្រាំពុំបាន គឺមនុស្សខ្ញុំគេឡើងសោយរាជ្យ មនុស្សខ្លៅមានអាហារបរិបូណ៌ ស្ត្រីចិត្តអាក្រក់មានប្ដី និងអ្នកបម្រើយកប្ដីរបស់ចៅហ្វាយស្រី។ មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ: ស្រមោចជាសត្វដែលគ្មានកម្លាំង តែចេះប្រមូលអាហារគរទុកនៅរដូវក្ដៅ។ ទន្សាយជាសត្វខ្សោយ តែចេះធ្វើរូងនៅក្រោមផ្ទាំងថ្ម។ កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។ ជីងចក់ជាសត្វដែលគេអាចចាប់បាននឹងដៃ តែចេះជ្រៀតចូលទៅនៅក្នុងវាំងរបស់ស្ដេច។ មានសត្វលោកបីបួនប្រភេទ ដែលមានដំណើរយ៉ាងសង្ហា គួរឲ្យគយគន់ គឺ: សិង្ហជាសត្វដ៏អង់អាច ដែលមិនចេះរាថយនៅមុខអ្វីសោះឡើយ មាន់ជល់ដែលអួតដាក់គ្នា ពពែឈ្មោល និងស្ដេចដែលយាត្រានៅមុខកងទ័ព។ បើអ្នកភ្ញាក់ស្មារតីដឹងថា ខ្លួនជាមនុស្សល្ងង់ ចង់លើកខ្លួន ចូរទប់មាត់តាំងពីពេលនេះទៅ។ បើអ្នកចម្រាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជម្លោះ។
សុភាសិត 30:20-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯដំណើររបស់ស្រីពេស្យារមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា «ខ្ញុំគ្មានធ្វើបាបអ្វីសោះ»។ មានការបីមុខ ដែលធ្វើឲ្យផែនដីញ័រ ក៏មានបួនផង ដែលផែនដីទ្រាំមិនបាន គឺបាវបម្រើដែលបានឡើងធ្វើជាស្តេចមួយ មនុស្សឥតរបប ដែលបានអាហារបរិបូរមួយ ស្ត្រីគួរខ្ពើមដែលយកប្តីនោះមួយ និងស្រីបម្រើដែលជាអ្នកស៊ីមត៌ក ចៅហ្វាយវាមួយ។ មានសត្វបួនយ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប គឺស្រមោច ជាពួកសត្វដែលមានកម្លាំងខ្សោយ តែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅ ទន្សាយថ្ម ជាពួកសត្វមិនសូវមានកម្លាំងទេ តែវាតាំងលំនៅវានៅក្នុងរូងថ្ម កណ្តូបមួយជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅទាំងហ្វូងៗ។ ជីងចក់ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង។ មានបីមុខ ដែលមានដំណើររុងរឿង ក៏មានបួនផង ដែលមានដំណើរយ៉ាងល្អ គឺសិង្ហជាសត្វខ្លាំងពូកែ លើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ។ សេះចម្បាំង ពពែឈ្មោល និងមហាក្សត្រជាអ្នកដែលគ្មានអ្នកណា ហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។ បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកខ្លួនឡើង ឬបើឯងគិតប្រព្រឹត្តអាក្រក់ ចូរយកដៃខ្ទប់មាត់ចុះ។ ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
សុភាសិត 30:20-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។ មានរឿងបីបួនយ៉ាងដែលធ្វើឲ្យក្រឡាប់ផែនដី ព្រោះផែនដីទ្រាំពុំបាន គឺមនុស្សខ្ញុំគេឡើងសោយរាជ្យ មនុស្សខ្លៅមានអាហារបរិបូណ៌ ស្ត្រីចិត្តអាក្រក់មានប្ដី និងអ្នកបម្រើយកប្ដីរបស់ចៅហ្វាយស្រី។ មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ: ស្រមោចជាសត្វដែលគ្មានកម្លាំង តែចេះប្រមូលអាហារគរទុកនៅរដូវក្ដៅ។ ទន្សាយជាសត្វខ្សោយ តែចេះធ្វើរូងនៅក្រោមផ្ទាំងថ្ម។ កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។ ជីងចក់ជាសត្វដែលគេអាចចាប់បាននឹងដៃ តែចេះជ្រៀតចូលទៅនៅក្នុងវាំងរបស់ស្ដេច។ មានសត្វលោកបីបួនប្រភេទ ដែលមានដំណើរយ៉ាងសង្ហា គួរឲ្យគយគន់ គឺ: សិង្ហជាសត្វដ៏អង់អាច ដែលមិនចេះរាថយនៅមុខអ្វីសោះឡើយ មាន់ជល់ដែលអួតដាក់គ្នា ពពែឈ្មោល និងស្ដេចដែលយាត្រានៅមុខកងទ័ព។ បើអ្នកភ្ញាក់ស្មារតីដឹងថា ខ្លួនជាមនុស្សល្ងង់ ចង់លើកខ្លួន ចូរទប់មាត់តាំងពីពេលនេះទៅ។ បើអ្នកចម្រាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជម្លោះ។
សុភាសិត 30:20-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯដំណើររបស់ស្រីសំផឹងរមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា ខ្ញុំគ្មានធ្វើបាបអ្វីសោះ។ មានសេចក្ដី៣មុខ ដែលធ្វើឲ្យផែនដីញ័រ ក៏មាន៤ផង ដែលផែនដីទ្រាំមិនបាន គឺបាវបំរើដែលបានឡើងធ្វើជាស្តេច១ មនុស្សឥតរបប ដែលបានអាហារបរិបូរ១ ស្ត្រីគួរខ្ពើមដែលយកប្ដីនោះ១ ហើយខ្ញុំស្រីដែលជាអ្នកស៊ីមរដកចៅហ្វាយវា១។ មានសត្វ៤យ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប គឺស្រមោច១ ជាពួកសត្វដែលមានកំឡាំងខ្សោយ តែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅ ទន្សាយថ្ម១ ជាពួកសត្វមិនសូវមានកំឡាំងទេ តែវាតាំងលំនៅវានៅក្នុងរូងថ្ម កណ្តូប១ ជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅដោយហ្វូងៗ ជីងចក់១ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង។ មាន៣មុខដែលមានដំណើររុងរឿង ក៏មាន៤ផង ដែលមានដំណើរយ៉ាងល្អ គឺជាសិង្ហ១ ជាសត្វខ្លាំងពូកែលើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ សេះចំបាំង១ ពពែឈ្មោល១ហើយមហាក្សត្រ១ ជាអ្នកដែលគ្មានអ្នកណាហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។ បើឯងបានប្រព្រឹត្តបែបចំកួត ដោយលើកខ្លួនឡើង ឬបើឯងបានគិតគំនិតអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។