ឯដំណើររបស់ស្រីសំផឹងរមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា ខ្ញុំគ្មានធ្វើបាបអ្វីសោះ។ មានសេចក្ដី៣មុខ ដែលធ្វើឲ្យផែនដីញ័រ ក៏មាន៤ផង ដែលផែនដីទ្រាំមិនបាន គឺបាវបំរើដែលបានឡើងធ្វើជាស្តេច១ មនុស្សឥតរបប ដែលបានអាហារបរិបូរ១ ស្ត្រីគួរខ្ពើមដែលយកប្ដីនោះ១ ហើយខ្ញុំស្រីដែលជាអ្នកស៊ីមរដកចៅហ្វាយវា១។ មានសត្វ៤យ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប គឺស្រមោច១ ជាពួកសត្វដែលមានកំឡាំងខ្សោយ តែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅ ទន្សាយថ្ម១ ជាពួកសត្វមិនសូវមានកំឡាំងទេ តែវាតាំងលំនៅវានៅក្នុងរូងថ្ម កណ្តូប១ ជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅដោយហ្វូងៗ ជីងចក់១ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង។ មាន៣មុខដែលមានដំណើររុងរឿង ក៏មាន៤ផង ដែលមានដំណើរយ៉ាងល្អ គឺជាសិង្ហ១ ជាសត្វខ្លាំងពូកែលើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ សេះចំបាំង១ ពពែឈ្មោល១ហើយមហាក្សត្រ១ ជាអ្នកដែលគ្មានអ្នកណាហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។ បើឯងបានប្រព្រឹត្តបែបចំកួត ដោយលើកខ្លួនឡើង ឬបើឯងបានគិតគំនិតអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
អាន សុភាសិត 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 30:20-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ