សុភាសិត 21:23-31

សុភាសិត 21:23-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សម្ដី តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។ មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​ឲ្យ​អ្នក​ដទៃ អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។ បំណង​របស់​មនុស្ស​ខ្ជិល​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។ មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។ ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។ សាក្សី​ក្លែង‌ក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។ មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ រីឯ​មនុស្ស​ទៀង‌ត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ថែម​ទៀត។ គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។ គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជម្នះ​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន សុភាសិត 21

សុភាសិត 21:23-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​រក្សា​មាត់ និង​អណ្ដាត​ខ្លួន ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។ ឯ​មនុស្ស​អំនួត ហើយ​ឆ្មើង‌ឆ្មៃ មាន​ឈ្មោះ​ជា​អ្នក​ចំអក គេ​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ប្រមាថ​មើល​ងាយ និង​សេចក្ដី​អំនួត​ទទេ។ បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស រមែង​សម្លាប់​ខ្លួន ដ្បិត​ដៃ​គេ​មិន​ព្រម​ធ្វើ​ការ​សោះ។ មនុស្ស​អាក្រក់​លោភ‌លន់​ចង់​តែ​បាន​រហូត តែ​មនុស្ស​សុចរិត​វិញ តែង​ធ្វើ​ទាន ឥត​សំចៃ​ឡើយ។ យញ្ញ‌បូជា​ដែល​មនុស្ស​អាក្រក់​ថ្វាយ ជា​ទី​ស្អប់​ខ្ពើម​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ថ្វាយ​ដោយ​មាន​គំនិត​អាក្រក់ នោះ​គួរ​ខ្ពើម​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ សាក្សី​ក្លែង​ក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ តែង​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ តែង​ពិចារណា​មើល ផ្លូវ​របស់​ខ្លួន។ គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។ គេ​ត្រៀម​សេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជម្នះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

ចែក​រំលែក
អាន សុភាសិត 21

សុភាសិត 21:23-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សម្ដី តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។ មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​ឲ្យ​អ្នក​ដទៃ អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។ បំណង​របស់​មនុស្ស​ខ្ជិល​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។ មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។ ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។ សាក្សី​ក្លែង‌ក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។ មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ រីឯ​មនុស្ស​ទៀង‌ត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ថែម​ទៀត។ គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។ គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជម្នះ​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន សុភាសិត 21

សុភាសិត 21:23-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​រក្សា​មាត់នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។ ឯ​មនុស្ស​អំនួត ហើយ​ឆ្មើង‌ឆ្មៃ មាន​ឈ្មោះ​ជា​អ្នក​ចំអក គេ​តែង‌តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ប្រមាថ​មើល‌ងាយ នឹង​សេចក្ដី​អំនួត​ទទេ។ បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស នោះ​រមែង​សំឡាប់​ខ្លួន​វិញ ដ្បិត​ដៃ​គេ​មិន​ព្រម​ធ្វើ​ការ​សោះ។ មាន​គេ​ដែល​លោភ‌លន់​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ឯ​មនុស្ស​សុចរិត​គេ​ចែក​ចាយ​វិញ ឥត​សំចៃ​ទុក​អ្វី​ឡើយ។ យញ្ញ‌បូជា​ដែល​មនុស្ស​អាក្រក់​ថ្វាយ ជា​ទី​ស្អប់​ខ្ពើម​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ថ្វាយ​ដោយ​មាន​គំនិត​អាក្រក់ នោះ​នឹង​គួរ​ខ្ពើម​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត។ សាក្សី​ក្លែង‌ក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ គេ​ខំ​ប្រឹង​កែ​ឲ្យ​ផ្លូវ​ខ្លួន​បាន​ត្រឹម‌ត្រូវ។ គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។ គេ​ត្រៀម​សេះ​ទុក​សំរាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជំនះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

ចែក​រំលែក
អាន សុភាសិត 21