ភីលីព 2:19-24

ភីលីព 2:19-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា បន្តិច​ទៀត​ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា។ ដ្បិត​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​ខ្វល់​ខ្វាយ​ពី​សុខ‌ទុក្ខ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​ត្រង់​នោះ​ទេ។ មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ឡើយ។ តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ​ថា គាត់​បាន​បម្រើ​ជា​មួយ​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បម្រើ​ឪពុក។ ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សម្រេច​ជា​យ៉ាង​ណា​នោះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​ភ្លាម ហើយ​ខ្ញុំ​ជឿ​ប្រាកដ​ក្នុង​ព្រះ‌អម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។

ចែក​រំលែក
អាន ភីលីព 2

ភីលីព 2:19-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ ខ្ញុំ​សង្ឃឹម​ថា នឹង​ចាត់​លោក​ធីម៉ូថេ​មក​រក​បងប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ដោយ​ទទួល​ដំណឹង​ពី​បងប្អូន ដ្បិត​ក្រៅ​ពី​គាត់​គ្មាន​នរណា​ជួយ​រំលែក​ទឹក​ចិត្ត​របស់​ខ្ញុំ ហើយ​គ្មាន​នរណា​ខ្វល់‌ខ្វាយ​នឹង​បងប្អូន​ពិត​ប្រាកដ​ទេ។ អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ទេ។ បងប្អូន​ជ្រាប​អំពី​ទឹក​ចិត្ត​របស់​គាត់​ស្រាប់​ហើយ​ថា គាត់​ពួត‌ដៃ​ជា​មួយ​ខ្ញុំ​ដូច​កូន​នឹង​ឪពុក ដើម្បី​បម្រើ​ដំណឹង‌ល្អ។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បងប្អូន​ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​ណា​រឿងរ៉ាវ​ខ្ញុំ​បាន​ជ្រះ‌ស្រឡះ។ ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ខ្ញុំ​ជឿ​ជាក់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មុខ​ជា​មក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។

ចែក​រំលែក
អាន ភីលីព 2

ភីលីព 2:19-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​សង្ឃឹម ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា បន្តិច​ទៀត ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត​ឡើង ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ‌ត្រង់​នោះ​ទេ ពី​ព្រោះ​មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទេ តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ ថា​គាត់​បាន​បំរើ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បំរើ​ឪពុក ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សំរេច​ជា​យ៉ាង​ណា នោះ​ខ្ញុំ​សង្ឃឹម​ថា នឹង​ចាត់​គាត់​មក​ភ្លាម ហើយ​ខ្ញុំ​ជឿ​ប្រាកដ ដោយ‌សារ​ព្រះ‌អម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។

ចែក​រំលែក
អាន ភីលីព 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ