ភីលីព 2:19-24

ភីលីព 2:19-24 គកស១៦

ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា បន្តិច​ទៀត​ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា។ ដ្បិត​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​ខ្វល់​ខ្វាយ​ពី​សុខ‌ទុក្ខ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​ត្រង់​នោះ​ទេ។ មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ឡើយ។ តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ​ថា គាត់​បាន​បម្រើ​ជា​មួយ​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បម្រើ​ឪពុក។ ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សម្រេច​ជា​យ៉ាង​ណា​នោះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​ភ្លាម ហើយ​ខ្ញុំ​ជឿ​ប្រាកដ​ក្នុង​ព្រះ‌អម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។

អាន ភីលីព 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 2:19-24

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ