ជនគណនា 7:1-89

ជនគណនា 7:1-89 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​រាល់ លោក​បាន​លាប​ប្រេង ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​ប្រដាប់‌ប្រដា​ទាំង​អស់ ហើយ​លោក​ក៏​បាន​លាប​ប្រេង​អាសនា ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​គ្រឿង​របស់​អាស‌នា​ទាំង​អស់​ដែរ។ ពួក​មេដឹក‌នាំ​លើ​សាសន៍​អ៊ីស្រា‌អែល ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ ពួក​មេដឹក‌នាំ​លើ​កុល‌សម្ព័ន្ធ ដែល​បាន​គ្រប់‌គ្រង​លើ​អស់​អ្នក​ដែល​បាន​រាប់​ពួក​បណ្ដា‌ជន បាន​ថ្វាយ​តង្វាយ។ គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា រទេះ​មាន​ដំបូល​ប្រាំមួយ និង​គោ​ដប់ពីរ គឺ​អ្នក​ដឹក‌នាំ​ពីរ​នាក់​ថ្វាយ​រទេះ​មួយ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយ។ គេ​នាំ​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​នៅ​មុខ​រោង​ឧបោសថ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួកគេ ដើម្បី​យក​ទៅ​ប្រើ​សម្រាប់​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ប្រគល់​តង្វាយ​ទាំង​នេះ​ឲ្យ​ពួក​លេវី តាម​ការ‌ងារ​របស់​គេ​រៀងៗ​ខ្លួន»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ទទួល​រទេះ និង​គោ ហើយ​ប្រគល់​ឲ្យ​ពួក​លេវី។ លោក​ឲ្យ​រទេះ​ពីរ និង​គោ​បួន​ទៅ​កូន​ចៅ​គើសុន តាម​ការងារ​របស់​គេ ហើយ​រទេះ​បួន និង​គោ​ប្រាំបី ទៅ​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​របស់​គេ ក្រោម​ការ​ដឹក‌នាំ​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន។ ប៉ុន្តែ លោក​មិន​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​គេ​មាន​ភារ‌កិច្ច​លី​សែង​វត្ថុ​ដ៏​បរិសុទ្ធ​នៅ​លើ​ស្មា។ ពួក​អ្នក​ដឹក‌នាំ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​លាប​ប្រេង គឺ​គេ​នាំ​យក​តង្វាយ​របស់​គេ​មក​ថ្វាយ​នៅ​មុខ​អាស‌នា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «អ្នក​ដឹក‌នាំ​ទាំង​នេះ​ត្រូវ​ថ្វាយ​តង្វាយ​របស់​គេ​មួយ​ថ្ងៃ​ម្នាក់ សម្រាប់​ពិធី​ឆ្លង​អាស‌នា»។ អ្នក​ដែល​បាន​ថ្វាយ​តង្វាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទីមួយ គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។ តង្វាយ​របស់​គាត់​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម‌សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​មួយ​អាយុ​មួយ​ខួប សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែរ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ណា‌ដាប់។ នៅ​ថ្ងៃ​ទី​ពីរ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ ជា​អ្នក​ដឹកនាំ​លើ​កុល‌សម្ព័ន្ធ​អ៊ីសាខារ បាន​ថ្វាយ​តង្វាយ។ លោក​បាន​ថ្វាយ​តង្វាយ​របស់​លោក ជា​ថាស​ប្រាក់​មួយ​ទម្ងន់​មួយ​រយ​សាម​សិប​តម្លឹង ចាន‌គោម​ប្រាក់​មួយ​ទម្ងន់​ចិត​សិប​តម្លឹង តាម​ទម្ងន់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​តម្លឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​នេថា‌នេល ជា​កូន​របស់​ស៊ូហារ។ នៅ​ថ្ងៃ​ទី​បី គឺ​អេលាប ជា​កូន​របស់​ហេឡូន ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​សាប់‌យូ‌ឡូន។ តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​តម្លឹង ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​តម្លឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលាប ជា​កូន​របស់​ហេឡូន។ នៅ​ថ្ងៃ​ទី​បួន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​រូបេន។ តង្វាយ​របស់​លោក មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាមសិប​សេកែល ចាន‌គោម​ប្រាក់​មួយ​ទម្ងន់​ចិតសិប​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ។ នៅ​ថ្ងៃ​ទី​ប្រាំ គឺ​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ស៊ីម្មាន។ តង្វាយ​របស់​លោក មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ។ នៅ​ថ្ងៃ​ទី​មួយ គឺ​អេលា‌សាប ជា​កូន​របស់​ដេហ៊ូអែល ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​កាដ។ តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលា‌សាប់ ជា​កូន​របស់​ដេហ៊ូអែល។ នៅ​ថ្ងៃ​ទី​ពីរ គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម។ តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត។ នៅ​ថ្ងៃ​ទី​បី គឺ​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ម៉ាណា‌សេ។ តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិតសិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ។ នៅ​ថ្ងៃ​ទី​បួន គឺ​អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​បេនយ៉ាមីន។ តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិតសិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោះ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី។ នៅ​ថ្ងៃ​ទី​ដប់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ដាន់។ តង្វាយ​របស់​លោក មាន​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ។ នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​អេស៊ើរ។ តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន។ នៅ​ថ្ងៃ​ទី​ដប់​ពីរ គឺ​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ណែប‌ថាលី។ តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត។ ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់។ នេះ​ជា​តង្វាយ​របស់​ពួក​មេ​ដឹកនាំ​លើ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង រួម​ទាំង​អស់​មាន​ថាស​ប្រាក់​ដប់ពីរ ចាន‌គោម​ប្រាក់​ដប់​ពីរ កូន​ចាន​មាស​ដប់ពីរ ថាស​ប្រាក់​នីមួយៗ​មាន​ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ហើយ​ចាន‌គោម​នីមួយៗ​មាន​ទម្ងន់​ចិត​សិប​សេកែល សរុប​ប្រាក់​ទាំង​អស់​នៅ​ក្នុង​គ្រឿង​ទាំង​នោះ មាន​ពីរ​ពាន់​បួន​រយ​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។ កូន​ចាន​មាស​ដប់​ពីរ ដែល​ដាក់​ពេញ​ដោយ​កំញាន ចាន​នីមួយៗ​មាន​ទម្ងន់​ដប់​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សរុប​មាស​ទាំង​អស់​នៅ​ក្នុង​កូន​ចាន​ទាំង​នោះ មាន​មួយ​រយ​ម្ភៃ​សេកែល។ សត្វ​ទាំង​អស់​សម្រាប់​ជា​តង្វាយ​ដុត មាន​គោ​ឈ្មោល​ដប់​ពីរ ចៀម​ឈ្មោល​ដប់​ពីរ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ដប់​ពីរ រួម​ជា‌មួយ​តង្វាយ​ម្សៅ​ផង ហើយ​ពពែ​ឈ្មោល​ដប់​ពីរ សម្រាប់​ជា​តង្វាយ​លោះ​បាប។ ឯ​សត្វ​ទាំង​អស់​សម្រាប់​ជា​តង្វាយ​មេត្រី មាន​គោ​ឈ្មោល​ម្ភៃ​បួន ចៀម​ឈ្មោល​ហុក​សិប ពពែ​ឈ្មោល​ហុក​សិប និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ហុក​សិប។ នេះ​ហើយ​ជា​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា ក្រោយ​ពេល​ក្រោយ​លាប​ប្រេង​រួច។ ពេល​លោក​ម៉ូសេ​បាន​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​ដើម្បី​សន្ទនា​ជា‌មួយ​ព្រះ‌យេហូវ៉ា លោក​បាន​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​ចេញ​ពី​លើ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី‌សញ្ញា គឺ​ពី​កណ្ដាល​ចេរូ‌ប៊ីន​ទាំង​ពីរ ហើយ​លោក​ក៏​និយាយ​ទៅ​កាន់​ព្រះ‌អង្គ ។

ចែក​រំលែក
អាន ជនគណនា 7

ជនគណនា 7:1-89 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​លោក​ម៉ូសេ​ដំឡើង​ព្រះ‌ពន្លា​រួច​រាល់​ហើយ លោក​បាន​ចាក់​ប្រេង​លើ​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ដើម្បី​ញែក​ជា​សក្ការៈ ហើយ​លោក​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែក​ជា​សក្ការៈ​ដែរ។ ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ថ្វាយ​តង្វាយ។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ ដែល​បាន​ចូល​រួម​ជំរឿន​ប្រជា‌ជន។ ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌អម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះ‌ពន្លា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួក​គេ យក​ទៅ​ប្រើ‌ប្រាស់ សម្រាប់​កិច្ចការ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ឲ្យ​ពួក​លេវី តាម​មុខងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។ លោក​ម៉ូសេ​ក៏​ប្រគល់​រទេះ និង​គោ ឲ្យ​ពួក​លេវី។ លោក​ឲ្យ​រទេះ​ពីរ និង​គោ​ពីរ​នឹម ទៅ​កូន​ចៅ​គើសូន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ​របស់​គេ។ លោក​ឲ្យ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​ម៉្រារី សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។ លោក​ពុំ​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារ‌កិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។ នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ មក​ថ្វាយ​នៅ​មុខ​អាសនៈ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​តង្វាយ​មួយ​ថ្ងៃ​ម្នាក់ មក​ថ្វាយ​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។ អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់។ នៅ​ថ្ងៃ​ទី​ពីរ លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ នាំ​យក​តង្វាយ​របស់​គាត់​មក​ថ្វាយ។ តង្វាយ​ដែល​គាត់​ថ្វាយ​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ។ នៅ​ថ្ងៃ​ទី​បី គឺ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន ជា​មេ​ដឹក​នាំ​របស់​កូន​សាប់យូ‌ឡូន។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។ នៅ​ថ្ងៃ​ទី​បួន គឺ​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​រូបេន។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង​សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ។ នៅ​ថ្ងៃ​ទី​ប្រាំ គឺ​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ស៊ីម្មាន។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ‌តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ គឺ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេហ៊ូ‌អែល ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​កាដ។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេហ៊ូ‌អែល។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គឺ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រាអ៊ីម។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី គឺ​លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ម៉ាណា‌សេ។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន គឺ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនី ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​បេន‌យ៉ាមីន។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនី។ នៅ​ថ្ងៃ​ទី​ដប់ គឺ​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ដាន់។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ។ នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេ‌ស៊ើរ។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន។ នៅ​ថ្ងៃ​ទី​ដប់‌ពីរ គឺ​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែប‌ថាលី។ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន។ តង្វាយ​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។ ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។ រីឯ​ពែង​មាស​ទាំង​ដប់‌ពីរ​ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ក្នុង​ពែង​នីមួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាម‌សិប​ប្រាំ​មួយ​តម្លឹង។ រីឯ​ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់‌ពីរ ចៀម​ឈ្មោល​ដប់‌ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញ‌បូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់‌ពីរ។ ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​តង្វាយ​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។ នៅ​ពេល​លោក​ម៉ូសេ​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះអង្គ លោក​បាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​គម្រប​ហិប​នៃ​សន្ធិ‌សញ្ញា ដែល​ស្ថិត​នៅ​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ។ លោក​ក៏​សន្ទនា​ជា​មួយ​ព្រះអង្គ។

ចែក​រំលែក
អាន ជនគណនា 7

ជនគណនា 7:1-89 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ថ្ងៃ​ដែល​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​ជា​ស្រេច ហើយ​បាន​លាប​ប្រេង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន នឹង​អាសនា ហើយ​គ្រឿង​នៃ​អាសនា​ទាំង​ប៉ុន្មាន ដោយ​លាប​ប្រេង ញែក​ចេញ​បរិសុទ្ធ នោះ​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ថ្វាយ​ដង្វាយ អ្នក​ទាំង​នោះ​ជា​កំពូល​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ដែល​បាន​ត្រួត​លើ​ការ​រាប់​ពួក​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​យក​ដង្វាយ​របស់​ខ្លួន​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​រទេះ​ផ្ទុរ​៦ នឹង​គោ​១២ គឺ​២​នាក់​ថ្វាយ​រទេះ​១ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយៗ គេ​នាំ​យក​ដង្វាយ​នេះ មក​នៅ​មុខ​រោង​ឧបោសថ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ម៉ូសេ​ថា ចូរ​ទទួល​ពី​គេ​ចុះ ដើម្បី​នឹង​ប្រើ​សំរាប់​ការ‌ងារ​នៃ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​ពួក​លេវី តាម​ក្រសួង​របស់​គេ​រៀង​ខ្លួន ដូច្នេះ ម៉ូសេ​ក៏​ទទួល​រទេះ​ទាំង​នោះ ព្រម​ទាំង​គោ​ផង ប្រគល់​ឲ្យ​ដល់​ពួក​លេវី លោក​ឲ្យ​រទេះ​២ នឹង​គោ​២​នឹម​ទៅ​ពួក​កូន​ចៅ​គើសុន តាម​ក្រសួង​គេ ហើយ​រទេះ​៤ នឹង​គោ​៤​នឹម ទៅ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ក្រសួង​គេ នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ តែ​មិន​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​កេហាត់​ទេ ពី​ព្រោះ​ក្រសួង​គេ​ត្រូវ​ខាង​ទី​បរិសុទ្ធ គេ​ត្រូវ​តែ​លី‌សែង​វិញ។ ពួក​ដែល​ជា​កំពូល​ទាំង​នោះ ក៏​ថ្វាយ​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង គឺ​គេ​នាំ​យក​ដង្វាយ​គេ​មក​នៅ​មុខ​អាសនា រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ត្រូវ​ឲ្យ​ពួក​ដែល​ជា​កំពូល​នេះ​ថ្វាយ​ដង្វាយ​របស់​គេ ក្នុង​១​ថ្ងៃ​ម្នាក់ សំរាប់​បុណ្យ​ឆ្លង​អាសនា។ ឯ​អ្នក​ដែល​ថ្វាយ​ដង្វាយ​របស់​ខ្លួន ក្នុង​ថ្ងៃ​មុន​ដំបូង នោះ​គឺ​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ក្នុង​ពូជ​អំបូរ​យូដា ហើយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់។ នៅ​ថ្ងៃ​ទី​២ នោះ​នេថា‌នេល ជា​កូន​ស៊ូហារ ជា​កំពូល​លើ​ពូជ​អំបូរ​អ៊ីសាខារ​ក៏​ថ្វាយ លោក​ថ្វាយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​នេថា‌នេល ជា​កូន​ស៊ូហារ។ នៅ​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ជា​អេលាប ជា​កូន​ហេល៉ូន ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជាង​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលាប ជា​កូន​ហេល៉ូន។ នៅ​ថ្ងៃ​ទី​៤ នោះ​ត្រូវ​ជា​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ។ នៅ​ថ្ងៃ​ទី​៥ នោះ​ត្រូវ​ជា​ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ។ នៅ​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ជា​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន​គោម​ប្រាក់១ ទំងន់​៧០ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល។ នៅ​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ជា​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ជា​កំពូល​លើ​ពួក​កូន​ចៅ​អេប្រា‌អិម ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត។ នៅ​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ជា​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ជា​កំពូល​លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ។ នៅ​ថ្ងៃ​ទី​៩ នោះ​ត្រូវ​ជា​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ជា​កំពូល​លើ​ពួក​កូន​ចៅ​បេន‌យ៉ាមីន ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោះ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី។ នៅ​ថ្ងៃ​ទី​១០ នោះ​ត្រូវ​ជា​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ដាន់ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ។ នៅ​ថ្ងៃ​ទី​១១ នោះ​ត្រូវ​ជា​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន ជា​កំពូល​លើ​ពួក​កូន​ចៅ​អេស៊ើរ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន។ នៅ​ថ្ងៃ​ទី​១២ នោះ​ត្រូវ​ជា​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ជា​កំពូល​លើ​ពួក​កូន​ចៅ​ណែប‌ថាលី ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ហ៊ីរ៉ា ជា​កូន​អេណាន់។ នេះ​ជា​ដង្វាយ​របស់​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង​នោះ រួម​ទាំង​អស់​គឺ​ជា​ថាស​ប្រាក់​១២ ចាន‌គោម​ប្រាក់​១២ កូន​ចាន​មាស​១២ ឯ​ថាស​ប្រាក់​នីមួយៗ​មាន​ទំងន់​១៣០​ដំឡឹង ហើយ​ចាន‌គោម​នីមួយៗ​មាន​ទំងន់​៧០​ដំឡឹង បូក​រួម​ប្រាក់​ក្នុង​គ្រឿង​ទាំង​នោះ​ទៅ ត្រូវ​ជា​២​ពាន់​៤០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ឯ​កូន​ចាន​មាស​១២​ដែល​ដាក់​ពេញ​ដោយ​កំញាន នោះ​នីមួយៗ​មាន​ទំងន់​១០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ រួម​ទំងន់​មាស​ទាំង​ប៉ុន្មាន​ក្នុង​កូន​ចាន​ទាំង​នោះ​ទៅ​ត្រូវ​ជា​១២០​ដំឡឹង ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​ដុត នោះ​គឺ​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​១២ នឹង​កូន​ចៀម​ឈ្មោល​១២​អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​នោះ​ផង ហើយ​ពពែ​ឈ្មោល​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ នឹង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។ រួច​កាល​ម៉ូសេ​បាន​ចូល​ទៅ​ទូល​នឹង​ព្រះ ក្នុង​ត្រសាល​ជំនុំ នោះ​លោក​ឮ​សំឡេង​មាន​បន្ទូល​មក​ពី​លើ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​ពី​កណ្តាល​ចេរូប៊ីន​ទាំង​២ ហើយ​លោក​ក៏​ទូល​តប​នឹង​ទ្រង់។

ចែក​រំលែក
អាន ជនគណនា 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ