ជន‌គណនា 7

7
តង្វាយ​របស់​ពួក​មេ​ដឹក‌នាំ
1នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​រាល់ លោក​បាន​លាប​ប្រេង ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​ប្រដាប់‌ប្រដា​ទាំង​អស់ ហើយ​លោក​ក៏​បាន​លាប​ប្រេង​អាសនា ញែក​ចេញ​ជា​បរិសុទ្ធ រួម​ជា‌មួយ​គ្រឿង​របស់​អាស‌នា​ទាំង​អស់​ដែរ។ 2ពួក​មេដឹក‌នាំ​លើ​សាសន៍​អ៊ីស្រា‌អែល ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ ពួក​មេដឹក‌នាំ​លើ​កុល‌សម្ព័ន្ធ ដែល​បាន​គ្រប់‌គ្រង​លើ​អស់​អ្នក​ដែល​បាន​រាប់​ពួក​បណ្ដា‌ជន បាន​ថ្វាយ​តង្វាយ។ 3គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា រទេះ​មាន​ដំបូល​ប្រាំមួយ និង​គោ​ដប់ពីរ គឺ​អ្នក​ដឹក‌នាំ​ពីរ​នាក់​ថ្វាយ​រទេះ​មួយ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយ។ គេ​នាំ​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​នៅ​មុខ​រោង​ឧបោសថ។
4បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 5«ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួកគេ ដើម្បី​យក​ទៅ​ប្រើ​សម្រាប់​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ប្រគល់​តង្វាយ​ទាំង​នេះ​ឲ្យ​ពួក​លេវី តាម​ការ‌ងារ​របស់​គេ​រៀងៗ​ខ្លួន»។ 6ដូច្នេះ លោក​ម៉ូសេ​ក៏​ទទួល​រទេះ និង​គោ ហើយ​ប្រគល់​ឲ្យ​ពួក​លេវី។ 7លោក​ឲ្យ​រទេះ​ពីរ និង​គោ​បួន​ទៅ​កូន​ចៅ​គើសុន តាម​ការងារ​របស់​គេ 8ហើយ​រទេះ​បួន និង​គោ​ប្រាំបី ទៅ​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​របស់​គេ ក្រោម​ការ​ដឹក‌នាំ​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន។ 9ប៉ុន្តែ លោក​មិន​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​គេ​មាន​ភារ‌កិច្ច​លី​សែង​វត្ថុ​ដ៏​បរិសុទ្ធ​នៅ​លើ​ស្មា។
10ពួក​អ្នក​ដឹក‌នាំ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​លាប​ប្រេង គឺ​គេ​នាំ​យក​តង្វាយ​របស់​គេ​មក​ថ្វាយ​នៅ​មុខ​អាស‌នា។ 11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «អ្នក​ដឹក‌នាំ​ទាំង​នេះ​ត្រូវ​ថ្វាយ​តង្វាយ​របស់​គេ​មួយ​ថ្ងៃ​ម្នាក់ សម្រាប់​ពិធី​ឆ្លង​អាស‌នា»។
12អ្នក​ដែល​បាន​ថ្វាយ​តង្វាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទីមួយ គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។ 13តង្វាយ​របស់​គាត់​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម‌សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ។ 14កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 15គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​មួយ​អាយុ​មួយ​ខួប សម្រាប់​ជា​តង្វាយ​ដុត 16ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 17ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែរ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ណា‌ដាប់។
18នៅ​ថ្ងៃ​ទី​ពីរ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ ជា​អ្នក​ដឹកនាំ​លើ​កុល‌សម្ព័ន្ធ​អ៊ីសាខារ បាន​ថ្វាយ​តង្វាយ។ 19លោក​បាន​ថ្វាយ​តង្វាយ​របស់​លោក ជា​ថាស​ប្រាក់​មួយ​ទម្ងន់​មួយ​រយ​សាម​សិប​តម្លឹង ចាន‌គោម​ប្រាក់​មួយ​ទម្ងន់​ចិត​សិប​តម្លឹង តាម​ទម្ងន់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 20កូន​ចាន​មាស​មួយ ទម្ងន់​ដប់​តម្លឹង ដាក់​ពេញ​ដោយ​កំញាន 21គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 22ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 23ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​នេថា‌នេល ជា​កូន​របស់​ស៊ូហារ។
24នៅ​ថ្ងៃ​ទី​បី គឺ​អេលាប ជា​កូន​របស់​ហេឡូន ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​សាប់‌យូ‌ឡូន។ 25តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​តម្លឹង ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ។ 26កូន​ចាន​មាស​មួយ ទម្ងន់​ដប់​តម្លឹង ដាក់​ពេញ​ដោយ​កំញាន 27គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 28ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 29ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលាប ជា​កូន​របស់​ហេឡូន។
30នៅ​ថ្ងៃ​ទី​បួន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​រូបេន។ 31តង្វាយ​របស់​លោក មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាមសិប​សេកែល ចាន‌គោម​ប្រាក់​មួយ​ទម្ងន់​ចិតសិប​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 32កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 33គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 34ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 35ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ។
36នៅ​ថ្ងៃ​ទី​ប្រាំ គឺ​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ស៊ីម្មាន។ 37តង្វាយ​របស់​លោក មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 38កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 39គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 40ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 41ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ។
42នៅ​ថ្ងៃ​ទី​មួយ គឺ​អេលា‌សាប ជា​កូន​របស់​ដេហ៊ូអែល ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​កាដ។ 43តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 44កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 45គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 46ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 47ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលា‌សាប់ ជា​កូន​របស់​ដេហ៊ូអែល។
48នៅ​ថ្ងៃ​ទី​ពីរ គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម។ 49តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 50កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 51គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 52ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 53ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត។
54នៅ​ថ្ងៃ​ទី​បី គឺ​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ម៉ាណា‌សេ។ 55តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិតសិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 56កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 57គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 58ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 59ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ។
60នៅ​ថ្ងៃ​ទី​បួន គឺ​អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​បេនយ៉ាមីន។ 61តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិតសិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ។ 62កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 63គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 64ពពែ​ឈ្មោះ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 65ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី។
66នៅ​ថ្ងៃ​ទី​ដប់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ដាន់។ 67តង្វាយ​របស់​លោក មាន​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 68កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 69គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 70ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 71ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ។
72នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​អេស៊ើរ។ 73តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 74កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 75គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត 76ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 77ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន។
78នៅ​ថ្ងៃ​ទី​ដប់​ពីរ គឺ​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ណែប‌ថាលី។ 79តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ 80កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន 81គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត។ 82ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប 83ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់។
84នេះ​ជា​តង្វាយ​របស់​ពួក​មេ​ដឹកនាំ​លើ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ពិធី​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង រួម​ទាំង​អស់​មាន​ថាស​ប្រាក់​ដប់ពីរ ចាន‌គោម​ប្រាក់​ដប់​ពីរ កូន​ចាន​មាស​ដប់ពីរ 85ថាស​ប្រាក់​នីមួយៗ​មាន​ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ហើយ​ចាន‌គោម​នីមួយៗ​មាន​ទម្ងន់​ចិត​សិប​សេកែល សរុប​ប្រាក់​ទាំង​អស់​នៅ​ក្នុង​គ្រឿង​ទាំង​នោះ មាន​ពីរ​ពាន់​បួន​រយ​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។ 86កូន​ចាន​មាស​ដប់​ពីរ ដែល​ដាក់​ពេញ​ដោយ​កំញាន ចាន​នីមួយៗ​មាន​ទម្ងន់​ដប់​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សរុប​មាស​ទាំង​អស់​នៅ​ក្នុង​កូន​ចាន​ទាំង​នោះ មាន​មួយ​រយ​ម្ភៃ​សេកែល។ 87សត្វ​ទាំង​អស់​សម្រាប់​ជា​តង្វាយ​ដុត មាន​គោ​ឈ្មោល​ដប់​ពីរ ចៀម​ឈ្មោល​ដប់​ពីរ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ដប់​ពីរ រួម​ជា‌មួយ​តង្វាយ​ម្សៅ​ផង ហើយ​ពពែ​ឈ្មោល​ដប់​ពីរ សម្រាប់​ជា​តង្វាយ​លោះ​បាប។ 88ឯ​សត្វ​ទាំង​អស់​សម្រាប់​ជា​តង្វាយ​មេត្រី មាន​គោ​ឈ្មោល​ម្ភៃ​បួន ចៀម​ឈ្មោល​ហុក​សិប ពពែ​ឈ្មោល​ហុក​សិប និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ហុក​សិប។ នេះ​ហើយ​ជា​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា ក្រោយ​ពេល​ក្រោយ​លាប​ប្រេង​រួច។
89ពេល​លោក​ម៉ូសេ​បាន​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​ដើម្បី​សន្ទនា​ជា‌មួយ​ព្រះ‌យេហូវ៉ា លោក​បាន​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​ចេញ​ពី​លើ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី‌សញ្ញា គឺ​ពី​កណ្ដាល​ចេរូ‌ប៊ីន​ទាំង​ពីរ ហើយ​លោក​ក៏​និយាយ​ទៅ​កាន់​ព្រះ‌អង្គ ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ