ជនគណនា 27:18-20
ជនគណនា 27:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ កូនរបស់នុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើគាត់ ចូរឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងអស់ រួចត្រូវប្រគល់មុខងារដល់គាត់ នៅចំពោះមុខពួកគេ។ អ្នកត្រូវប្រគល់អំណាចរបស់អ្នកដល់គាត់ ដើម្បីឲ្យក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាបានប្រតិបត្តិតាម។
ជនគណនា 27:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។ ចូរនាំគាត់ទៅឈរនៅមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។ ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រាអែលទាំងមូលដឹងឮផង។
ជនគណនា 27:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក ត្រូវដាក់លោកនៅចំពោះមុខអេលាសារដ៏ជាសង្ឃ នឹងពួកជំនុំទាំងអស់គ្នា រួចប្រគល់សេចក្ដីបង្គាប់ដល់លោកនៅមុខគេ ព្រមទាំងចែកអំណាចរបស់ឯងទៅលើលោកដែរ ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោក