ជនគណនា 1:18-54

ជនគណនា 1:18-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហើយ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។ លោក​ម៉ូសេ​ជំរឿន​ប្រជា‌ជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។ កូន​ចៅ​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​រូបេន​ជំរឿន​បាន​ទាំង​អស់ ៤៦ ៥០០ នាក់។ កូន​ចៅ​លោក​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន​ជំរឿន​បាន​ទាំង​អស់ ៥៩ ៣០០ នាក់។ កូន​ចៅ​លោក​កាដ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​កាដ​ជំរឿន​បាន​ទាំង​អស់ ៤៥ ៦៥០ នាក់។ កូន​ចៅ​លោក​យូដា រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​យូដា​ជំរឿន​បាន​ទាំង​អស់ ៧៤ ៦០០ នាក់។ កូន​ចៅ​លោក​អ៊ីសា‌ខារ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ជំរឿន​បាន​ទាំង​អស់ ៥៤ ៤០០​នាក់។ កូន​ចៅ​លោក​សាប់យូ‌ឡូន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ជំរឿន​បាន​ទាំង​អស់ ៥៧ ៤០០ នាក់។ រីឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប កូន​ចៅ​លោក​អេប្រាអ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ជំរឿន​បាន​ទាំង​អស់ ៤០ ៥០០ នាក់។ កូន​ចៅ​លោក​ម៉ាណា‌សេ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ជំរឿន​បាន​ទាំង​អស់ ៣២ ២០០ នាក់។ កូន​ចៅ​លោក​បេន‌យ៉ាមីន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ជំរឿន​បាន​ទាំង​អស់ ៣៥ ៤០០ នាក់។ កូន​ចៅ​លោក​ដាន់ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ជំរឿន​បាន​ទាំង​អស់ ៦២ ៧០០ នាក់។ កូន​ចៅ​លោក​អេ‌ស៊ើរ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ជំរឿន​បាន​ទាំង​អស់ ៤១ ៥០០ នាក់។ រីឯ​កូន​ចៅ​លោក​ណែប‌ថាលី រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ជំរឿន​បាន​ទាំង​អស់ ៥៣ ៤០០ នាក់។ នេះ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​ទាំង​ដប់‌ពីរ ជា​តំណាង​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល បាន​ជំរឿន។ ចំនួន​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន រាប់​តាម​គ្រួសារ​របស់​គេ ជំរឿន​បាន​ទាំង​អស់ ៦០៣ ៥៥០ នាក់។ គេ​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី​ជា​មួយ​អ្នក​ឯ​ទៀតៗ​ទេ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។ ចូរ​ប្រគល់​ភារ‌កិច្ច​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌ពន្លា*​នៃ​សន្ធិ‌សញ្ញា* និង​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នោះ។ ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ព្រះ‌ពន្លា ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ព្រះ‌ពន្លា​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ព្រះ‌ពន្លា​នឹង​មាន​ទោស​ដល់​ស្លាប់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​តាម​កន្លែង​របស់​ខ្លួន ក្បែរ​ទង់​សញ្ញា​នៃ​កង‌ពល​របស់​គេ​រៀងៗ​ខ្លួន។ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រា‌អែល​មិន​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ នៅ​ក្នុង​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

ចែក​រំលែក
អាន ជនគណនា 1

ជនគណនា 1:18-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហើយ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីពីរ​នោះ អ្នក​ទាំង​នោះ​បាន​ប្រមូល​ក្រុម​ជំនុំ​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ គេ​ក៏​បាន​ចុះ​ឈ្មោះ​តាម​ពូជ​អំបូរ​របស់​ខ្លួន តាម​វង្សា‌នុវង្ស​របស់​ឪពុក ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់ៗ​គ្នា លោក​ម៉ូសេ​បាន​រាប់​ចំនួន​បណ្ដា‌ជន​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។ កូន​ចៅ​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក តាម​ចំនួន​ឈ្មោះ​រៀងៗ​ខ្លួន គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​រូបេន មាន​ចំនួន ៤៦ ៥០០ នាក់។ កូន​ចៅ​របស់​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ដែល​បាន​រាប់ តាម​ចំនួន​ឈ្មោះ​រៀងៗ​ខ្លួន គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន ៥៩ ៣០០ នាក់។ កូន​ចៅ​របស់​កាដ រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​កាដ មាន​ចំនួន ៤៥ ៦៥០ នាក់។ កូន​ចៅ​របស់​យូដា តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​យូដា មាន​ចំនួន ៧៤ ៦០០ នាក់។ កូន​ចៅ​របស់​អ៊ីសាខារ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសាខារ មាន​ចំនួន ៥៤ ៤០០ នាក់។ កូន​ចៅ​របស់​សាប់‌យូ‌ឡូន តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន មាន​ចំនួន ៥៧ ៤០០ នាក់។ ពូជ​ពង្ស​របស់​យ៉ូសែប គឺ​កូន​ចៅ​របស់​អេប្រាអិម តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអិម មាន​ចំនួន ៤០ ៥០០ នាក់។ កូន​ចៅ​របស់​ម៉ាណា‌សេ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ចំនួន ៣២ ២០០ នាក់។ កូន​ចៅ​របស់​បេនយ៉ាមីន តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​ចំនួន ៣៥ ៤០០ នាក់។ កូន​ចៅ​របស់​ដាន់ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ដាន់ មាន​ចំនួន ៦២ ៧០០ នាក់។ កូន​ចៅ​របស់​អេស៊ើរ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​អេស៊ើរ មាន​ចំនួន ៤១ ៥០០ នាក់។ កូន​ចៅ​របស់​ណែប‌ថាលី តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​ចំនួន ៥៣ ៤០០ នាក់។ នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​ដប់​ពីរ​របស់​សាសន៍​អ៊ីស្រា‌អែល ដែល​ម្នាក់​ៗ​តំណាង​ឲ្យ​វង្សា‌នុវង្ស​របស់​ឪពុក​ខ្លួន​បាន​រាប់។ ដូច្នេះ ចំនួន​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ជា​សាសន៍‌អ៊ីស្រាអែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់​គ្នា ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។ ប៉ុន្ដែ គេ​មិន​បាន​រាប់​ពួក​លេវី តាម​កុល‌សម្ព័ន្ធ​របស់​ឪពុក​គេ​ជា‌មួយ​អ្នក​ឯ​ទៀត​ទេ។ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​ម៉ូសេ​ថា៖ «មាន​តែ​កុល‌សម្ព័ន្ធ​លេវី​មួយ​ទេ ដែល​អ្នក​មិន​ត្រូវ​រាប់ ក៏​មិន​ត្រូវ​ជំរឿន​ពួក‌គេ ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ឯទៀតៗ​ឡើយ។ ប៉ុន្តែ អ្នក​ត្រូវ​តាំង​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា លើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន និង​របស់​ទាំង​អស់​សម្រាប់​រោង​ឧបោសថ​នោះ។ ពួក‌គេ​ត្រូវ​លី‌សែង​រោង​ឧបោសថ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ពួក‌គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​នោះ ហើយ​ក៏​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នោះ​ដែរ។ កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ពួក​លេវី​ត្រូវ​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ពួក​លេវី​ក៏​ត្រូវ​ដំឡើង​ដែរ។ ប្រសិន‌បើ​អ្នក​ដទៃ​ណា​ផ្សេង​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។ ពួក​អ៊ីស្រា‌អែល​ដទៃ​ទៀត ត្រូវ​បោះ​ជំរំ​តាម​កន្លែង​រៀង​ខ្លួន គ្រប់​គ្នា​តាម​ជំរំ​រៀង​ខ្លួន តាម​អង្គ‌ភាព​រៀង​ខ្លួន ជិត​ទង់‌ជ័យ​របស់​គេ​រៀង​ខ្លួន តែ​ពួក​លេវី​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​រក្សា​រោង​ឧបោសថ​នៃ​សេចក្ដី​សញ្ញា​នោះ»។ ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​ធ្វើ​តាម​គ្រប់​ទាំង​អស់។

ចែក​រំលែក
អាន ជនគណនា 1

ជនគណនា 1:18-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហើយ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។ លោក​ម៉ូសេ​ជំរឿន​ប្រជា‌ជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។ កូន​ចៅ​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​រូបេន​ជំរឿន​បាន​ទាំង​អស់ ៤៦ ៥០០ នាក់។ កូន​ចៅ​លោក​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន​ជំរឿន​បាន​ទាំង​អស់ ៥៩ ៣០០ នាក់។ កូន​ចៅ​លោក​កាដ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​កាដ​ជំរឿន​បាន​ទាំង​អស់ ៤៥ ៦៥០ នាក់។ កូន​ចៅ​លោក​យូដា រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​យូដា​ជំរឿន​បាន​ទាំង​អស់ ៧៤ ៦០០ នាក់។ កូន​ចៅ​លោក​អ៊ីសា‌ខារ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ជំរឿន​បាន​ទាំង​អស់ ៥៤ ៤០០​នាក់។ កូន​ចៅ​លោក​សាប់យូ‌ឡូន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ជំរឿន​បាន​ទាំង​អស់ ៥៧ ៤០០ នាក់។ រីឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប កូន​ចៅ​លោក​អេប្រាអ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ជំរឿន​បាន​ទាំង​អស់ ៤០ ៥០០ នាក់។ កូន​ចៅ​លោក​ម៉ាណា‌សេ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ជំរឿន​បាន​ទាំង​អស់ ៣២ ២០០ នាក់។ កូន​ចៅ​លោក​បេន‌យ៉ាមីន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ជំរឿន​បាន​ទាំង​អស់ ៣៥ ៤០០ នាក់។ កូន​ចៅ​លោក​ដាន់ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ជំរឿន​បាន​ទាំង​អស់ ៦២ ៧០០ នាក់។ កូន​ចៅ​លោក​អេ‌ស៊ើរ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ជំរឿន​បាន​ទាំង​អស់ ៤១ ៥០០ នាក់។ រីឯ​កូន​ចៅ​លោក​ណែប‌ថាលី រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ជំរឿន​បាន​ទាំង​អស់ ៥៣ ៤០០ នាក់។ នេះ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​ទាំង​ដប់‌ពីរ ជា​តំណាង​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល បាន​ជំរឿន។ ចំនួន​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន រាប់​តាម​គ្រួសារ​របស់​គេ ជំរឿន​បាន​ទាំង​អស់ ៦០៣ ៥៥០ នាក់។ គេ​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី​ជា​មួយ​អ្នក​ឯ​ទៀតៗ​ទេ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។ ចូរ​ប្រគល់​ភារ‌កិច្ច​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌ពន្លា*​នៃ​សន្ធិ‌សញ្ញា* និង​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នោះ។ ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ព្រះ‌ពន្លា ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ព្រះ‌ពន្លា​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ព្រះ‌ពន្លា​នឹង​មាន​ទោស​ដល់​ស្លាប់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​តាម​កន្លែង​របស់​ខ្លួន ក្បែរ​ទង់​សញ្ញា​នៃ​កង‌ពល​របស់​គេ​រៀងៗ​ខ្លួន។ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រា‌អែល​មិន​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ នៅ​ក្នុង​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

ចែក​រំលែក
អាន ជនគណនា 1

ជនគណនា 1:18-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នាំ​គ្នា​ទៅ​ហៅ​ពួក​ជំនុំ​ឲ្យ​ប្រជុំ​ទាំង​អស់​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ពិសាខ​នោះ​ឯង ហើយ​គេ​ក៏​ប្រាប់​ពី​ក្រសែ​របស់​ខ្លួន​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ​គ្រប់ៗ​គ្នា ម៉ូសេ​បាន​រាប់​ចំនួន​បណ្តាជន​ទាំង‌ឡាយ​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​រូបេន មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​៥០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ស៊ីម្មាន មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៣០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់ ក្នុង​ពូជ​អំបូរ​កាឌ់ មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦៥០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​យូដា មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីសាខារ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​អ៊ីសាខារ មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​សាប់‌យូល៉ូន តាម​គ្រួសារ​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់។ ឯ​ពួក​កូន​ចៅ​យ៉ូសែប គឺ​ក្នុង​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​អេប្រា‌អិម មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​ម៉ាន៉ាសេ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ មាន​ចំនួន​៣​ម៉ឺន​២​ពាន់​២០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន មាន​ចំនួន​៣​ម៉ឺន​៥​ពាន់​៤០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​ដាន់ មាន​ចំនួន​៦​ម៉ឺន​២​ពាន់​៧០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អេស៊ើរ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ​ក្នុង​អំបូរ​អេស៊ើរ មាន​ចំនួន ៤​ម៉ឺន​១​ពាន់​៥០០​នាក់។ ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​ណែប‌ថាលី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់​គ្នា នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​ណែប‌ថាលី មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់។ នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​កំណត់​រាប់ គឺ​ដែល​ម៉ូសេ នឹង​អើរ៉ុន ហើយ​នឹង​ពួក​ជា​កំពូល លើ​សាសន៍​អ៊ីស្រាអែល​ទាំង​១២​នាក់ ដែល​ម្នាក់​ក្នុង​ពួក​វង្សា‌នុវង្ស​របស់​ឪពុក​គេ​នីមួយៗ​បាន​កំណត់​រាប់ ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​គេ​បាន​រាប់​ហើយ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​ពួក​សាសន៍​អ៊ីស្រាអែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា នោះ​រួម​គ្នា​ទាំង​អស់​មាន​៦​សែន​៣​ពាន់​៥៥០​នាក់។ តែ​ពួក​លេវី​តាម​ពូជ​អំបូរ​ឪពុក​គេ នោះ​មិន​បាន​រាប់​ជា​មួយ​គ្នា​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មាន​តែ​ពូជ​អំបូរ​លេវី​១​ទេ ដែល​ឯង​មិន​ត្រូវ​រាប់ ក៏​មិន​ត្រូវ​កំណត់​ឲ្យ​ដឹង​ចំនួន​គេ ក្នុង​កូន​ចៅ​អ៊ីស្រាអែល​ឡើយ តែ​ត្រូវ​ឲ្យ​ឯង​ដំរូវ​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​របស់​ទាំង​អស់​សំរាប់​រោង​នោះ គឺ​គេ​ហើយ​ដែល​ត្រូវ​លី‌សែង​រោង​ឧបោសថ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​នោះ ព្រម​ទាំង​ដំឡើង​ត្រសាល​គេ​នៅ​ជុំវិញ​ផង កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ស្រេច​នូវ​ពួក​លេវី​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ក៏​ស្រេច​នូវ​ពួក​លេវី​ដែរ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់ ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល ត្រូវ​ឲ្យ​គេ​ដំឡើង​ត្រសាល​គេ​រៀង​ខ្លួន នៅ​១​ដុំ​ជា​មួយ​នឹង​ពួក​ខ្លួន គឺ​នៅ​ជិត​ទង់‌ជ័យ​របស់​ខ្លួន​គ្រប់​គ្នា តាម​ពួក​កង​របស់​ខ្លួន តែ​ឯ​ពួក​លេវី ត្រូវ​ដំឡើង​ត្រសាល​របស់​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​វិញ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ខ្ញាល់​មក​លើ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ឡើយ ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គេ​បាន​ធ្វើ​សំរេច​តាម​ទាំង​អស់។

ចែក​រំលែក
អាន ជនគណនា 1