នេហេមា 1:7-9

នេហេមា 1:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ព្រះ‌អង្គ​ដោយ​ខូច​អា‌ក្រក់​ជា​ខ្លាំង ឥត​កាន់​តាម​បទ​បញ្ជា ច្បាប់ បញ្ញត្តិ​ដែល​ព្រះ‌អង្គ ដែល​បាន​បង្គាប់​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ។ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ថា "បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ តែ​បើ​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​យើងវិញ ហើយ​កាន់ និង​ប្រព្រឹត្ត​តាម​បទ​បញ្ជា​របស់​យើង នោះ​ទោះ​បើ​ពួក​និរទេស​របស់​អ្នក​បាន​ខ្ចាត់‌ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ ក៏​យើង​នឹង​ប្រមូល​គេ​ពីទី​នោះ ហើយ​នាំ​គេ​មក​ឯ​កន្លែង​ដែល​យើង​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ឈ្មោះ​របស់​យើង​តាំង​ជាប់​នៅទី​នោះ"។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ខ្ញុំ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ គឺ​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ប្រទាន​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ។ សូម​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​យើង​វិញ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​នោះ ទោះ​បី​អ្នក​រាល់​គ្នា​ត្រូវ​គេ​កៀរ​ទៅ​នៅ​ជើង​មេឃ​ក្ដី ក៏​យើង​ប្រមូល​ផ្ដុំ និង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ទី​កន្លែង ដែល​យើង​បាន​ជ្រើស​រើស សម្រាប់​សម្តែង​នាម​យើង​នេះ​វិញ​ដែរ”។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ ដោយ​ខូច​អាក្រក់​ជា​ខ្លាំង ឥត​រក្សា​ក្រិត្យ‌ក្រម សេចក្ដី​បញ្ញត្ត នឹង​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ឡើយ សូម​ទ្រង់​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ថា បើ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង នោះ​អញ​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ តែ​បើ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ព្រម​ទាំង​រក្សា ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​អញ​វិញ នោះ​ទោះ​បើ​ពួក​និរទេស​របស់​ឯង​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​គេ​ពី​នោះ នាំ​មក​ឯ​កន្លែង ដែល​អញ​បាន​រើស សំរាប់​ឲ្យ​ឈ្មោះ​អញ​សណ្ឋិត​នៅ​វិញ

ចែក​រំលែក
អាន នេហេមា 1