នេហេមា 1:5-6

នេហេមា 1:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌ ហើយ​បើក​ព្រះ‌នេត្រ ដើម្បី​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ឥឡូវ​នេះ ទូល​បង្គំ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរប្រជា‌ជន​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដោយ​លន់‌តួ​អំពើបាប​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ ទូល‌បង្គំ និងក្រុម​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ទូល​ព្រះអង្គ​ដូច​ត​ទៅ: «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ* ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ និង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ។ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ ព្រម​ទាំង​ទត​មើល​មក​ទូលបង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង។ ទូលបង្គំ​កំពុង​តែ​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ព្រះអង្គ​ប្រណី​សន្ដោស​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ទូលបង្គំ​សូម​សារ‌ភាព​អំពើ​បាប​ក្នុង​នាម​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​ទ្រង់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​មក​ឥឡូវ ហើយ​បើក​ព្រះ‌នេត្រ​ទត​មក ដើម្បី​ឲ្យ​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ដែល​អធិស្ឋាន​ដល់​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​គ្រា​នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​ពួក​បំរើ​ទ្រង់ ដោយ​លន់‌តួ​បាប​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ គឺ​ទាំង​ខ្លួន​ទូលបង្គំ នឹង​វង្ស​របស់​ឰយុកោ​ទូលបង្គំ​បាន​ធ្វើ​បាប​ផង

ចែក​រំលែក
អាន នេហេមា 1