នេហេមា 1:11
នេហេមា 1:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
នេហេមា 1:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានឲ្យទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។
នេហេមា 1:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអម្ចាស់អើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ នឹងសេចក្ដីអធិស្ឋានរបស់ពួកអ្នកបំរើទ្រង់ ដែលកោតខ្លាចដល់ព្រះនាមទ្រង់ ដោយអំណរ ហើយសូមចំរើនដល់ទូលបង្គំជាអ្នកបំរើទ្រង់ ដោយប្រោសប្រទានឲ្យមនុស្សនេះមានចិត្តមេត្តា ដល់ទូលបង្គំនៅថ្ងៃនេះ (រីឯខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច)។