នេហេមា 1:1-4

នេហេមា 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ពាក្យ​របស់​លោក​នេហេមា ជា​កូន​លោក​ហាកាលា។ នៅ​ខែ​មិគ្គសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃនៃ​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស គឺ​ពេល​ដែល​ខ្ញុំស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី នោះ​មាន​បង‌ប្អូន​ខ្ញុំ​ម្នាក់ ឈ្មោះ​ហាណានី និង​អ្នក​ខ្លះ​ទៀត​បាន​មក​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​ពួក‌គេ​ពី​ដំណើរ​ពួក​យូដា​ដែល​បាន​ភៀស​ខ្លួន គឺ​ពួក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ និង​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម​ដែរ»។ អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​ថា៖ «ពួក​អ្នក​នៅ​សល់​ក្នុង​ខេត្ត​នោះ គឺ​ពួក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ កំពុង​រង​ទុក្ខ​វេទនា និង​សេចក្ដី​អាម៉ាស់​ជា​ខ្លាំង។ រី​ឯ​កំផែង​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​បាន​គេ​ដុតបំផ្លាញ​ដែរ»។ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សោក​សៅ‌អស់​រយៈ​ពេល​ពីរ​បី​ថ្ងៃ ទាំង​តម​អាហារ ហើយ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ពាក្យ​របស់​លោក​នេហេ‌មា ជា​កូន​លោក​ហាកា‌លា។ នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​អើថា‌ស៊ើកសេស គឺ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​បុរី​របស់​ស្ដេច មាន​បងប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណា‌នី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូ‌សាឡឹម​ដែរ។ អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កម្ទេច​ដែរ។ ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូល‌អង្វរ​ព្រះ​នៃ​ស្ថាន​បរម‌សុខ។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ពាក្យ​របស់​នេហេមា ជា​កូន​ហាកាលា។ នៅ​ខែ​មិគ្គសិរ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ដ៏​ជា​ស្តេច កំពុង​ដែល​ខ្ញុំ​នៅ​ស៊ូសាន ជា​ព្រះ‌រាជ‌វាំង នោះ​ហាណានី ជា​ពួក​បង​ប្អូន​ខ្ញុំ នឹង​មនុស្ស​ខ្លះ​ទៀត ក៏​មក​ដល់​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​គេ​ពី​ដំណើរ​ពួក​សាសន៍​យូដា ដែល​បាន​រួច ជា​ពួក​អ្នក​ដែល​សល់ ពី​អស់​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម​ផង គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។ កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សៅ‌សោក​នៅ​អស់​ពីរ​បី​ថ្ងៃ ខ្ញុំ​ក៏​តម ហើយ​អធិស្ឋាន នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌​ថា

ចែក​រំលែក
អាន នេហេមា 1