នេហេមា 1:1-3
នេហេមា 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគ្គសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជារាជធានី នោះមានបងប្អូនខ្ញុំម្នាក់ ឈ្មោះហាណានី និងអ្នកខ្លះទៀតបានមកពីស្រុកយូដា ហើយខ្ញុំសួរពួកគេពីដំណើរពួកយូដាដែលបានភៀសខ្លួន គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ និងពីដំណើរក្រុងយេរូសាឡិមដែរ»។ អ្នកទាំងនោះតបមកខ្ញុំថា៖ «ពួកអ្នកនៅសល់ក្នុងខេត្តនោះ គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ កំពុងរងទុក្ខវេទនា និងសេចក្ដីអាម៉ាស់ជាខ្លាំង។ រីឯកំផែងក្រុងយេរូសាឡិមក៏ត្រូវបាក់បែក ហើយទ្វារក្រុងក៏ត្រូវបានគេដុតបំផ្លាញដែរ»។
នេហេមា 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជាបុរីរបស់ស្ដេច មានបងប្អូនខ្ញុំម្នាក់ឈ្មោះហាណានី រួមជាមួយអ្នកខ្លះទៀត ធ្វើដំណើរពីស្រុកយូដាមកដល់ទីនោះ។ ខ្ញុំបានសួរដំណឹងពួកគេស្ដីអំពីជនជាតិយូដាដែលនៅសេសសល់ គឺពួកអ្នកដែលជាប់ជាឈ្លើយ ហើយត្រឡប់ទៅស្រុកវិញ រួចខ្ញុំក៏បានសួរដំណឹងអំពីក្រុងយេរូសាឡឹមដែរ។ អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកម្ទេចដែរ។
នេហេមា 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាពាក្យរបស់នេហេមា ជាកូនហាកាលា។ នៅខែមិគ្គសិរ ឆ្នាំទី២០ ក្នុងរាជ្យអើថាស៊ើកសេស ដ៏ជាស្តេច កំពុងដែលខ្ញុំនៅស៊ូសាន ជាព្រះរាជវាំង នោះហាណានី ជាពួកបងប្អូនខ្ញុំ នឹងមនុស្សខ្លះទៀត ក៏មកដល់ពីស្រុកយូដា ហើយខ្ញុំសួរគេពីដំណើរពួកសាសន៍យូដា ដែលបានរួច ជាពួកអ្នកដែលសល់ ពីអស់អ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ហើយពីដំណើរក្រុងយេរូសាឡិមផង គេប្រាប់មកខ្ញុំថា ឯពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្ដីវេទនា ហើយត្រូវសេចក្ដីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង។