ម៉ាកុស 13:2-4
ម៉ាកុស 13:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ព្រះអង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ «សូមព្រះគ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។
ម៉ាកុស 13:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអាគារធំៗទាំងនេះឬទេ? នឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។ កាលព្រះអង្គគង់លើភ្នំដើមអូលីវ ទល់មុខព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ «សូមប្រាប់យើងខ្ញុំផង តើការនេះនឹងកើតឡើងនៅពេលណា? តើនឹងមានទីសម្គាល់អ្វីឲ្យដឹងពីការទាំងអស់នេះ ដែលបម្រុងនឹងបានសម្រេច?»
ម៉ាកុស 13:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើឃើញមន្ទីរធំទាំងនេះឬទេ បន្តិចទៀត នឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ ទល់មុខនឹងព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន នឹងអនទ្រេ គេមកទូលសួរទ្រង់ដោយឡែកថា សូមប្រាប់យើងខ្ញុំ តើកាលណាបានការទាំងនេះនឹងមកដល់ តើមានទីសំគាល់ណាឲ្យដឹង ក្នុងកាលដែលការទាំងនេះជិតកើតមក