លូកា 1:46-49
លូកា 1:46-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ម៉ារាពោលឡើងថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះ ជាព្រះសង្គ្រោះរបស់ខ្ញុំ ដ្បិតព្រះអង្គបានទតមើលសណ្ឋាន ទន់ទាបរបស់អ្នកបម្រើព្រះអង្គ មើលចុះ ពីនេះទៅមុខ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថា ជាអ្នកមានពរ ដ្បិតព្រះដ៏មានព្រះចេស្តាបានប្រោស សេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ។
លូកា 1:46-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបានសម្តែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!
លូកា 1:46-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបាវបំរើទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណមនុស្សនឹងរាប់ខ្ញុំថាជាអ្នកមានពរ ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្ដីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមទ្រង់បរិសុទ្ធ