យេរេមា 17:1-12

យេរេមា 17:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អំពើ​បាប​របស់​ជន‌ជាតិ​យូដា មាន​ចារឹក​ទុក​ដូច​អក្សរ​ចារឹក លើ​ថ្ម ដោយ​ដែក​ដែល​មាន​ត្បូង​ពេជ្រ នៅ​ខាង​ចុង។ អំពើ​បាប​នេះ​បាន​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​ពួក​គេ និង​នៅ​លើ​ជ្រុង​អាសនៈ​របស់​ពួក​គេ។ ដូច្នេះ កូន​ចៅ​របស់​គេ​នឹង​នឹក​ឃើញ អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​នឹក​ឃើញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា នៅ​ក្បែរ​ដើម​ឈើ​ដ៏​ខៀវ​ខ្ចី ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។ ជន‌ជាតិ​យូដា​អើយ ដោយ​អ្នក​ចូល​ចិត្ត គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក ទ្រព្យ​សម្បត្តិ និង​ធន‌ធាន​ទាំង​ប៉ុន្មាន​របស់​អ្នក ពួក​គេ​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នក ដែល​ស្ថិត​នៅ​តាម​ទួល​ខ្ពស់ៗ ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពី​បាប នៅ​ពាស‌ពេញ​លើ​ទឹក​ដី​នេះ។ អ្នក​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​ចែក ឲ្យ​អ្នក ទៅ​សាសន៍​ដទៃ។ យើង​នឹង​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទាសករ របស់​ខ្មាំង​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​ភ្លើង​នៃ​កំហឹង​នេះ​នឹង​ឆេះ​រហូត​ត​ទៅ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន! គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន នៅ​តាម​ព្រៃ​ល្បោះ គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។ គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួត‌ហែង ក្នុង​វាល​រហោ‌ស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ និង​គ្មាន​មនុស្ស​នៅ។ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ និង​យក​ព្រះអង្គ​ធ្វើ​ជា​បង្អែក ពិត​ជា​ទទួល​ព្រះ‌ពរ​មិន​ខាន! អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ វា​មិន​ខ្លាច​កម្ដៅ ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជានិច្ច។ នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។ ចិត្ត​របស់​មនុស្ស​តែងតែ​វៀច‌វេរ មិន​អាច​កែ​តម្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ ដូច្នេះ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ដែល​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​អយុត្តិធម៌ ប្រៀប​បាន​នឹង​សត្វ​ទទា​ក្រាប​ស៊ុត​សត្វ​ដទៃ។ នៅ​ពេល​ពាក់​កណ្ដាល​អាយុ ទ្រព្យ​សម្បត្តិ​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទៅ ហើយ​នៅ​ទី​បញ្ចប់ គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ។ ទីសក្ការៈ​របស់​យើង​ជា​បល្ល័ង្ក​មួយ​ដ៏​រុងរឿង តាំង​ពី​ដើម​ដំបូង​រៀង​មក។

ចែក​រំលែក
អាន យេរេមា 17

យេរេមា 17:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ។ ក្នុ​ងពេលដែល​កូន​ចៅ​របស់​គេ​នឹក​ចាំ​ពី​អាសនា និង​បង្គោល​សក្ការៈ របស់​គេ ដែល​នៅ​ក្បែរ​ដើម​ឈើ​ខៀវ​ខ្ចី និង​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន។ ឱ​ភ្នំ និង​វាល​របស់​យើង​អើយ យើង​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​អ្នក ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​អ្នក។ អ្នក​នឹង​ត្រូវ​ចាក​ចោល​មត៌ក​របស់​អ្នក ដែល​យើង​បាន​ឲ្យ​នោះ គឺ​ដោយ​ព្រោះ​តែ​កំហុស​របស់​ខ្លួន យើង​នឹង​ឲ្យ​អ្នក​បម្រើ​ដល់​ពួក​ខ្មាំង​នៅ​ស្រុក​មួយ​ដែល​អ្នក​មិន​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កាត់​ភ្លើង​ក្នុង​សេចក្ដី​ក្រោធ​របស់​យើង ដែល​នឹង​ឆេះ​ជា​រៀង​រហូត។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះ​កក្រោះ នៅ​សមុទ្រ​ខ្សាច់ បើ​កាល​ណា​មាន​សេចក្ដី​ល្អ​មក​ដល់ នឹង​មិន​ឃើញ​ទេ គឺ​នឹង​ត្រូវ​អាស្រ័យ​នៅ​កន្លែង​ហួត‌ហែង​ក្នុង​ទី​រហោ‌ស្ថាន ជា​ដី​ប្រៃ​ឥត​មាន​អ្នក​ណា​នៅ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។ ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ ដែល​ដាំ​នៅ​មាត់​ទឹក ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌ស្ងួត​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។ ឯ​ចិត្ត​ជា​គ្រឿង​បព្ឆោាត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​អាច​ស្គាល់​បាន យើង​នេះ គឺ​ព្រះ‌យេហូវ៉ា យើង​ស្ទង់​ចិត្ត យើង​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​គេ ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ។ ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្ដាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។ កន្លែង​ទី​បរិសុទ្ធ​របស់​យើង​ជា​បល្ល័ង្ក​ឧត្តុង្គ​ឧត្តម ដែល​បាន​តម្កល់​នៅ​ខ្ពស់ ចាប់​តាំង​ពី​ដើម​មក។

ចែក​រំលែក
អាន យេរេមា 17

យេរេមា 17:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អំពើ​បាប​របស់​ជន‌ជាតិ​យូដា មាន​ចារឹក​ទុក​ដូច​អក្សរ​ចារឹក លើ​ថ្ម ដោយ​ដែក​ដែល​មាន​ត្បូង​ពេជ្រ នៅ​ខាង​ចុង។ អំពើ​បាប​នេះ​បាន​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​ពួក​គេ និង​នៅ​លើ​ជ្រុង​អាសនៈ​របស់​ពួក​គេ។ ដូច្នេះ កូន​ចៅ​របស់​គេ​នឹង​នឹក​ឃើញ អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​នឹក​ឃើញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា នៅ​ក្បែរ​ដើម​ឈើ​ដ៏​ខៀវ​ខ្ចី ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។ ជន‌ជាតិ​យូដា​អើយ ដោយ​អ្នក​ចូល​ចិត្ត គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក ទ្រព្យ​សម្បត្តិ និង​ធន‌ធាន​ទាំង​ប៉ុន្មាន​របស់​អ្នក ពួក​គេ​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នក ដែល​ស្ថិត​នៅ​តាម​ទួល​ខ្ពស់ៗ ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពី​បាប នៅ​ពាស‌ពេញ​លើ​ទឹក​ដី​នេះ។ អ្នក​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​ចែក ឲ្យ​អ្នក ទៅ​សាសន៍​ដទៃ។ យើង​នឹង​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទាសករ របស់​ខ្មាំង​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​ភ្លើង​នៃ​កំហឹង​នេះ​នឹង​ឆេះ​រហូត​ត​ទៅ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន! គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន នៅ​តាម​ព្រៃ​ល្បោះ គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។ គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួត‌ហែង ក្នុង​វាល​រហោ‌ស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ និង​គ្មាន​មនុស្ស​នៅ។ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ និង​យក​ព្រះអង្គ​ធ្វើ​ជា​បង្អែក ពិត​ជា​ទទួល​ព្រះ‌ពរ​មិន​ខាន! អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ វា​មិន​ខ្លាច​កម្ដៅ ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជានិច្ច។ នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។ ចិត្ត​របស់​មនុស្ស​តែងតែ​វៀច‌វេរ មិន​អាច​កែ​តម្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ ដូច្នេះ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ដែល​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​អយុត្តិធម៌ ប្រៀប​បាន​នឹង​សត្វ​ទទា​ក្រាប​ស៊ុត​សត្វ​ដទៃ។ នៅ​ពេល​ពាក់​កណ្ដាល​អាយុ ទ្រព្យ​សម្បត្តិ​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទៅ ហើយ​នៅ​ទី​បញ្ចប់ គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ។ ទីសក្ការៈ​របស់​យើង​ជា​បល្ល័ង្ក​មួយ​ដ៏​រុងរឿង តាំង​ពី​ដើម​ដំបូង​រៀង​មក។

ចែក​រំលែក
អាន យេរេមា 17

យេរេមា 17:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ជា​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ ម្លោះ​ហើយ កូន​ចៅ​គេ​នឹក​ចាំ​តែ​អាសនា នឹង​រូប​ព្រះ​របស់​គេ ដែល​នៅ​ក្រោម​អស់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ឱ​ភ្នំ នឹង​វាល​របស់​អញ​អើយ អញ​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន នឹង​ទ្រព្យ​សម្បត្តិ​របស់​ឯង​ទុក​ជា​របឹប ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​ឯង​ផង ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​ឯង ហើយ​ឯង​នឹង​ត្រូវ​ចាក​ចោល​មរដក​របស់​ឯង ដែល​អញ​បាន​ឲ្យ​នោះ គឺ​ដោយ​ព្រោះ​តែ​កំហុស​របស់​ខ្លួន​ទេ ហើយ​អញ​នឹង​ឲ្យ​ឯង​បំរើ​ដល់​ពួក​ខ្មាំង​នៅ​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​ឯង​រាល់​គ្នា​បាន​បង្កាត់​ភ្លើង​ក្នុង​សេចក្ដី​កំហឹង​របស់​អញ ដែល​នឹង​ឆេះ​ជា​ដរាប។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះ‌កក្រោះ​នៅ​សមុទ្រ​ខ្សាច់ បើ​កាល​ណា​មាន​សេចក្ដី​ល្អ​មក​ដល់ នោះ​នឹង​មិន​ឃើញ​ទេ គឺ​នឹង​ត្រូវ​អាស្រ័យ​នៅ​កន្លែង​ហួត‌ហែង​ក្នុង​ទី​រហោ‌ស្ថាន ជា​ដី​ប្រៃ​ឥត​មាន​អ្នក​ណា​នៅ​វិញ តែ​មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌រឹះ​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។ ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្តាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។ កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​យើង​ជា​បល្ល័ង្ក​ឧត្ដម‌ឧត្ដុង្គ​ដែល​បាន​ដំកល់​នៅ​ខ្ពស់ ចាប់​តាំង​ពី​ដើម​មក

ចែក​រំលែក
អាន យេរេមា 17